ជនប្រដាប់AK និងអាវុធខ្លី ៥នាក់ ចូលប្លន់យក ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅកំរៀង បាញ់សម្លាប់ម្នាក់ និងរបួស៣នាក់

បាត់ដំបង៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ឯ៣នាក់ ផ្សេងទៀត របួស ខណៈក្រុមជនប្រដាប់អាវុធ៥នាក់ ប្រដាប់ដោយអាវុធវែង និងអាវុធខ្លី ចូលធ្វើសកម្មភាពប្លន់ ផ្ទះប្រជាពលរដ្ឋ នៅម៉ោងប្រមាណ ២២៖០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ក្រោយធ្វើសកម្មភាព ក្រុមចោរទំាងនោះបានគេចខ្លួនដោយសុវត្ថិភាព។

អ្នកភូមិអូរដាលើ បានបញ្ជាក់ថា ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរ ប្រើអាវុធម៉ាក AK ១ដើម និងអាវុធខ្លីចំនួន ២ដើម ចូលប្លន់ផ្ទះ លោក កូយ សេងលី វ័យ៥២ឆ្នាំ ជាអ្នករកស៊ីលក់ចាប់ហួយ និងដូរលុយ នៅក្នុងភូមិ ក្រុមចោរបានប្រមូលយក ទ្រព្យសម្បត្តិទៅអស់មួយចំនួនធំ។

អ្នកភូមិបានបន្តទៀតថា ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរ បានបាញ់អាវុធ AK ចំនួន៥គ្រាប់ ហើយបាញ់អាវុធខ្លី ចំនួន ៣គ្រាប់ បណ្តាល លោក ភៀង ភុន អាយុ៥៤ឆ្នាំ ត្រូវជាឳពុក លោក កូយ សេងលី បានស្លាប់នៅលើរថយន្ត ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃ បន្ទាប់ពីក្រុមចោរបាញ់ត្រូវទ្រូងគាត់ ដោយឡែក៣នាក់ ផ្សេងទៀតបានរងរបួស ទី១.លោក ផុន ឡៃម៉េង អាយុ៣២ឆ្នាំ ត្រូវជាកូនអ្នកស្លាប់ ត្រូវបញ្ជូនទៅពេទ្យប៉ៃលិន, ទី២-លោក កូយ សេងលី អាយុ ៥២ឆ្នាំ ត្រូវបានក្រុមចោរ វ៉ៃនិងដែកស្បែងរបួសស្មាឆ្វេង និងទី៣.លោក ម៉េង ជុង អាយុ ៣៦ឆ្នាំ ត្រូវក្រុមចោរ វ៉ៃនិងដែកស្បែង របួសដៃស្តាំរបួសស្រាល។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា សម្ភារៈដែលបាត់បង់ ក្នុងសកម្មភាពប្លន់នេះ រួមមាន ខ្សែករផ្លាកទីន ១ខ្សែ ផ្លាទីន ទម្ងន់ ១តម្លឹង  និង  ចិញ្ចៀន ១វង់ ៣ជី ផ្លាទីន។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ដោយសារតែ ក្រុមចោរ បើកសោទូដែកមិនបាន ទើបពួកវាបាញ់រះ ទៅលើជនរងគ្រោះតែម្តង ហើយ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ រកមុខសញ្ញា៕