តេជោ សែន៖ រយៈពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅ ទទួលផលប៉ះពាល់ ដោយផ្សែងបារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក នៅព្រឹកថ្ងៃទី២៧ ខែមករា នេះ បានបញ្ជាក់ថា ២២ខែ កន្លងមកនេះ សម្តេចឈប់គេចពីចៅៗ ទៀតហើយ ក៏ព្រោះតែខ្លាចចៅៗ ទទួលផលប៉ះពាល់ដោយផ្សែងបារី ខណៈពីមុនសម្តេចតែងតែរត់ចេញ ឬក៏ពន្លត់បារីចោលភ្លាមៗនៅពេលចៅៗមកលេង ហើយម្យ៉ាងវិញទៀត ភរិយាសម្តេច ក៏លែងត្អូញត្អែររឿងធំក្លិនបារីក្នុងផ្ទះ និងក្នុងបន្ទប់។

សម្តេចតេជោ បានសរសេរ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុកថា "ក្មួយៗយុវជន យុវនារីជាទីស្រឡាញ់! In this post I’m asking my Cambodian people to quit smoking, especially youth. I used to be a heavy smoker for more than 40 years. I’ve tried 12 times to quit smoking. Finally, I quitted smoking about 22 months now. I hope Cambodian people can do it for their own health. តាំងពីពេលមុនមកទល់ ពេលបច្ចុប្បន្ន មនុស្សមួយចំនួនធំ និយមជក់បារី ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ក្រោយពីប្រទេស បានធ្លាក់ក្នុងសង្រ្គាមនៅ ឆ្នាំ១៩៧០ ពេលនោះយុវជន នៅទូទាំងប្រទេស បានក្លាយទៅជាចំណាប់ខ្មាំង នៃសង្រ្គាមដែលគ្មានផ្លូវទី៣ សម្រាប់ជ្រើសរើស ព្រោះប្រទេស បានបែងចែកជាតំបន់កាន់កាប់២ គឺម្ខាងត្រួតត្រាដោយរដ្ឋាភិបាល ចេញពីរដ្ឋប្រហារ ដោយសេនាប្រមុខ លន់នុល និងម្ខាងទៀត គ្រប់គ្រងនៅតំបន់រំដោះ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ"។

សម្តេចបញ្ជាក់បន្ថែមទៀតថា "យុវជនគ្មានផ្លូវជ្រើសរើ សម្រាប់អោយយើង នៅផ្លូវចន្លោះកណ្តាលនោះទេ សម្រាប់ខ្ញុំ ដែលតស៊ូតាមការអំពាវនាវ របស់ សម្តេចព្រះ នរោត្តម សីហនុ គឺខ្ញុំបានក្លាយខ្លួន ទៅជាយុទ្ឋជនម្នាក់ នៃកងទ័ពតាំងពីថ្ងៃទី៤ ខែមេសា ១៩៧០ បន្ទាប់ពីរដ្ឋប្រហាររបស់ លន់នុល នៅថ្ងៃទី១៨ មិនា ១៩៧០ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ក្រោយពីចូលកងទ័ព ខ្ញុំបានក្លាយទៅជា អ្នកជក់បារី ដោយចាប់ផ្តើម ពីការរៀនជក់ អាស្រ័យដោយការជក់នៅពេលនោះ គឺដើម្បីកាត់បន្ថយ ភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និងសត្វល្អិតខាំ"។

សម្តេចបញ្ជាក់បន្ថែមទៀតថា "ប៉ុន្តែក្រោយមកការជក់នេះ គឺចាប់ក្លាយទៅជាឆ្ងាញ់ ហើយញៀន និងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត ខ្ញុំនៅចាំបានថា យុទ្ឋជននៅអង្គភាពខ្ញុំ ស្ទើរតែ ១០០% ដែលចេះជក់បារី កាញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិត ក្នុងស្ថានភាពភាពលំបាក ក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗ មកជក់ជំនួសបារី នៅក្រោយ ថ្ងៃរំដោះឆ្នាំ១៩៧៩ រហូតមកទល់ ខែមិនា ២០១៤ ខ្ញុំបានព្យាយាមឈប់ជក់បារី ចំនួន ១២លើក។ ចំពោះរឿងរ៉ាវ ដែលខ្ញុំចងចាំ និងគួរអោយខ្មាសអៀនខ្លួនឯង គឺនៅពេលអាពាហ៌ពិពាហ៌កូនស្រីខ្ញុំ ខ្ញុំបាននិយាយទៅកាន់អ្នកចូលរួមក្នុងពិធីទាំងភ្ញៀវជាតិ និងអន្តរជាតិថា ប្រសិនបើខ្ញុំមានចៅ ខ្ញុំនឹងឈប់ជក់បារី ខ្ញុំនិយាយជាភាសាខ្មែរផង និងភាសាអង់គ្លេសផង ធ្វើអោយភ្ញៀវចូលរួមទះដៃ អបអរសាទរយ៉ាងខ្លាំង"។

សម្តេចតេជោ បន្ថែមទៀតថា "ប៉ុន្តែជាការគួរអោយសោកស្តាយ ដែលខ្ញុំមិនអាចធ្វើបាន ថ្ងៃ ២៨ ខែមករា ឆ្នាំ២០០០ ចៅស្រីរបស់ខ្ញុំ បានចាប់កំណើត ការសន្យារបស់ខ្ញុំ គឺមិនអាចអនុវត្តន៍ទៅបាន រហូតមកដល់ខែមិនា ឆ្នាំ២០១៤ ទើបខ្ញុំប្តេជ្ញា បញ្ឈប់ការជក់បារី ដែលការប្តេជ្ញានេះ មិនត្រឹមតែបំពេញនូវការសន្យាទេ ប៉ុន្តែគឺដើម្បីសុខភាពផ្ទាល់របស់ខ្ញុំ របស់ភរិយាខ្ញុំ របស់កូនៗ និងចៅរបស់ខ្ញុំ ហើយដើម្បីអោយស្រប ទៅនឹងចរន្តនៃចលនារបស់ពិភពលោក ក៏ដូចជានៅកម្ពុជា ដែលទាមទារអោយកាត់បន្ថយ និងឈប់ជក់បារី ដើម្បីធ្វើអោយកម្ពុជាគ្មានផ្សែងបារី"។

តេជោ សែន ក៏បានបញ្ជាក់បន្ថែមទៀតថា "ខ្ញុំមិនអាចណែនាំ ទៅកាន់ប្រជាពលរដ្ឋ អោយឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់ ព្រោះថា បោសសំអាតផ្ទះខ្លួនឯង មិនស្អាតផង តើទៅបោសសំអាតផ្ទះគេយ៉ាងណា? ប្រីយមិត្តដែលលេងហ្វេសប៊ុគ បានចូលបានដាក់សំណួរថា (តើវិធីឈប់ជក់បារីធ្វើយ៉ាងម៉េច?) ខ្ញុំបានឆ្លើយតបទៅគាត់វិញថា គឺការតាំងចិត្តឈប់ជក់ ព្រោះបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំដាក់បារី ទាំងនៅគ្រប់ទីកន្លែងធ្វើការ ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ទាំងបារីមែនទែន បារីសិប្បនិម្មិត (Electric Cigarette) ទាំងថ្នាំបៀម និងស្ករបៀម (gums) ប៉ុន្តែខ្ញុំមិនពាល់វាតែម្តង"។

គិតមកទល់ពេលនេះ មានរយៈពេលប្រមានជិតពីរឆ្នាំមកហើយ ដែលសម្តេចបានផ្តាច់បារី សម្តេច បានបញ្ជាក់ថា "គិតពីខែមិនា ឆ្នាំ ២០១៤ មកទល់បបច្ចុប្បន្ន នេះមានរយៈពេល ២២ខែ ហើយដែលខ្ញុំ បានផ្តាច់បារីចោលបានទាំងស្រុង រយៈពេល ២២ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅ ទទួលផលប៉ះពាល់ ដោយផ្សែងបារី ដែលពីមុនខ្ញុំតែងតែរត់ចេញ ឬពន្លត់បារីចោលភ្លាមពេលចៅៗមកលេងម្តងៗ ឬពេលដែលខ្ញុំទៅមើលចៅ។ ភរិយាខ្ញុំក៏លែងត្អូញត្អែរអំពីការធំក្លិនបារីនៅក្នុងផ្ទះនិងក្នុងបន្ទប់។ ថ្ងៃទី២៨ មករា ២០១៦ នេះ គឺចៅស្រីរបស់ខ្ញុំគ្រប់អាយុ ១៦ឆ្នាំ កាដូធំជាងគេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅគឺខ្ញុំឈប់ជក់បារី។

សម្តេចក៏បានបញ្ជាក់ទៅកាន់យុវជនជំនាន់ក្រោយទំាងអស់ថា "ដោយយោងទៅ លើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវនាវ ចំពោះប្រជាជន ដែលបាននិងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី ចំពោះយុវជន យុវនារីដែលមិនទាន់ចេះជក់បារី សូមកុំរៀនជក់បារី វាមិនមែនគ្រាន់តែ សន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ របស់ក្រុមគ្រួសារយើង របស់មិត្តភ័ក្ត ដែលរួមប្រាស្រ័យការងារជាមួយយើង របស់សហគមន៍យើង និងដល់បរិស្ថាន ដែលជាផ្នែកមួយនៃសុខភាពសាធារណះ"៕

តេជោ សែន៖ រយៈពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅ ទទួលផលប៉ះពាល់ ដោយផ្សែងបារី

តេជោ សែន៖ រយៈពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅ ទទួលផលប៉ះពាល់ ដោយផ្សែងបារី

តេជោ សែន៖ រយៈពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅ ទទួលផលប៉ះពាល់ ដោយផ្សែងបារី

តេជោ សែន៖ រយៈពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅ ទទួលផលប៉ះពាល់ ដោយផ្សែងបារី