បើកសវនាការ ជម្រះក្តី លោក អាំង មាលតី

កណ្តាល៖ លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសាលា ដំបូងខេត្តកណ្តាលកំពុងបើកសវនការនៅម៉ោង៨និង២០ នាទីព្រឹកថ្ងៃទី២៨ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកណ្តាល ជាង៦ខែរួចមកហើយនោះ។

បើតាមមន្ត្រីតុលាការខេត្តកណ្ដាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមករា នេះ លោក ងួន វុទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំពុងបើកសវនាការជំនុំជម្រះក្តី លោក អាំង មាលតី ក្នុងបន្ទប់សវនាការទី២។

គួរបញ្ជាក់ថា លោក អាំង មាលតី ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ បញ្ជូនទៅក្នុងពន្ធនាគារខេត្តកណ្តាល ក្រោមការចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត បើយោងតាមច្បាប់នៃមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះផ្ដន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។

គួរបញ្ជាក់ថា លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីវេលាម៉ោង ១២ ថ្ងៃទី១៤សីហា ឆ្នាំ២០១៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ៤៥ម៉ោង បន្ទាប់ពីកសាងសំណុំរឿងរួចបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៥ ។ អង្គភាពប្រឆាំងអំពើពុករលួយមិនឃាត់ខ្លួនតែលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញម្នាក់នោះទេ គឺបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នមួយចំនួនទៀត ដូចជាឃាត់ខ្លួនលោក អ៊ុក កែវរតនៈ អតីតនាយករងខុទ្ទកាល័យ សាលាខេត្តបន្ទាយមានជ័យ៕

បើកសវនាការ ជម្រះក្តី លោក អាំង មាលតី

បើកសវនាការ ជម្រះក្តី លោក អាំង មាលតី

បើកសវនាការ ជម្រះក្តី លោក អាំង មាលតី