ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ជីវម៉ាស់ (BIOMASS) គឺជា​បេសកកម្ម​អង្កេត​មើល​ផែនដី​តម្លៃ​៤០០​លាន​អឺ​រ៉ូ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ហៅ​កាត់​ថា ESA ។ បេសកកម្ម​នេះ​នឹង​ផ្តល់​នូវ​ការ​វាស់វែង​ទូលំទូលាយ​ពិតជា​លើក​ដំបូង​នៃ​ជីវម៉ាស់​ព្រៃឈើ​ជា​សាកល ។ ផែនទី​កម្រិត​ខ្ពស់​នៃ​តំបន់​ត្រូ​ពិ​ក អាកាសធាតុ និង​ជីវម៉ាស់​ព្រៃឈើ​តំបន់​ត្រជាក់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​រ៉ា​ដា​សេន​ស៊័​រ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​កំណត់​ពី​កម្ពស់ និង​ឈើ នីមួយ​ៗ ។

ផែនទី​ដ៏​ត្រឹមត្រូវ​អស់ទាំង​នេះ​នឹង​ជួយ​អ្នក​វិទ្យាសាស្ត្រ​ឱ្យ​បង្ហាញ​ពី​សំណួរ​ជា​មូលដ្ឋាន​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រៃឈើ ជា​ពិសេស​តំបន់​ត្រូ​ពិ​ក​ដែល​ជា​កន្លែង​ទិន្នន័យ​ដី​ត្រូវ​បាន​គេ​ស្គែ​ន ។ ក្រៅពី​នេះ​ពួក​វា​នឹង​ជួយ​កំណត់​ជា​តួលេខ​មួយ​ពី​ការ​បំ​ភាយ​កា​បោ​ន​ឱ្យ​លទ្ធផល​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ផ្លាស់​ប្តូរ​ប្រើប្រាស់​ដី ។ បេសកកម្ម​នេះ​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៤ ៕