ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​សៀមរាប ​៖ នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ ស្តី​ពី អនាម័យ សុខភាព​ និង​សុវត្ថិភាព ទឹក​ស្អាត ព្រមទាំង​ក្រុមការងារ​ចំនួន​១៥ និង​មក​ពី​មជ្ឈមណ្ឌល​សិក្សា​សហ​គម​ន៏​ និង​១១​ក្រុង​/​ស្រុក បាន​ចូលរួម​ក្នុង​ខេត្តសៀមរាប ដែល​បាន​ឧបត្ថម្ភ​ពី​អង្ក​ការ ​(UNESCO Associations in JAPAN) កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា ដោយ​មាន​វត្តមាន លោក គ្រូ​ស សា​រ៉ាត់ ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត និង​លោក នង វុ​ត្ថា នាយកអង្ក​ការ​(UNESCO Associations in JAPAN) ​ប្រចាំ​ប្រទេស​កម្ពុជា​ ។

ក្នុង​កិច្ច​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ដែរ លោក គ្រួ​ស សា​រ៉ាត់ ​​បាន​មាន​ប្រសា​ស​ន៏​ថា យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់នៃ​បញ្ហា​អនាម័យ សុខភាព​នឹង​សុវត្ថិភាព ទឹក​ស្អាត ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហ​គម​ន៏ ​ឬ​នៅ​តាម​ទី​ជនបទ​ដាច់​ស្រ​យ៉ា​ល ដោយ​ណែនាំ​ពន្យល់​ពួក​គាត់​​ឱ្យ​បាន​យល់​ច្បាស់​អំពី​សុខភាព​ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​បង្កើន​នៅ​ការ​យល់​ដឹង និង​សមត្ថភាព​ដល់​សហ​គម​ន៏​លើ​ចំណេះដឹង​នៃ​ជំនាញ​ ​ស្តី​ពី​អនាម័យ សុខភាព​នឹង​សុវត្ថិភាព ទឹក​ស្អាត ជូន​ពួក​គាត់​នៅ​តាម​លំនៅ​​ឋាន​​ជាដើម​។

លោក​បន្ត​ថា បច្ចុប្បន្នមាន​អ្នក​ជំងឺជា​ច្រើន​ដែល​ទាក់ទង​ទៅ​​នឹង​​អនាម័យ​មិនល្អ ទឹក​មិន​ស្អាត អាច​បង្ក​ដោយ​មេរោគ​ផ្សេង​ៗ ដូច​ជា បាក់តេរី ដង្កូវ​ព្រូន បា​រ៉ា​ស៊ី​ត ក្នុង​ពោះ​វៀន​ ​និង​ឈាម​វី​រួស សារធាតុ​គីមី​ជា​ច្រើន​ថែម​ទៀត ​​ជំងឺ​​ដែល​គេ​ជួប​ប្រទះ​ច្រើន​ជាងគេនៅ​​​ប្រទេស​យើង គឺ​មាន​​​ជំងឺ រាក​មួល គ្រុនពោះវៀន ព្រូន​ក្នុង​ពោះវៀន រលាក​ថ្លើម អាសន្នរោគ​...។​ល​។

លោក ន​ង វុ​ត្ថា ​បានឱ្យ​ដឹង​​ដែរ​ថា ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំងអស់​អាច​​ពន្យល់​ពី​ឥទ្ធិពល​នៃ​ការ​រស់នៅ​តាម​លំនៅ​​ឋាន​របស់​ប្រជា​សហ​គម​ន៏​​ដែល​ជា​អ្នក​ស្នាក់​អាស្រ័យ ដោយ​ការ​អនុវត្ត​អនាម័យ លំនៅ​​ឋាន​​ជា​ប្រចាំ ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ផ្លាស់​ប្តូរ ប្រព្រឹត្តទៅ​របស់​ពួក​​គាត់​ឱ្យ​សម​ស្រប​ទៅ​តាម​សង្គម​ជាតិ​នៃ​ការ​រស់នៅ​ ៕​