រដ្ឋមន្ត្រីក្រសួង យុត្តិធម៌បារាំង សុខចិត្តចុះចេញពីតំណែង ព្រោះលោកស្រី មានសញ្ជាតិទី២

ប៉ារីស៖ នៅថ្ងៃពុធនេះ លោកស្រី Christiane Taubira បានប្រកាស លាលែងពីមុខតំណែង ក្នុងនាមជារដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ព្រោះថា លោកស្រីមានសញ្ជាតិ២ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយថា បន្ទាប់ពីមានការ ប្រកាសជាឳឡារឹក អំពីច្បាប់ស្តីអំពីសញ្ជាតិ ដែលប្រកាសឡើង ដោយលោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី បារាំងកាលពីពេលថ្មីៗនេះ បានធ្វើឲ្យលោកស្រី Christiane Taubira ដែលរូបគាត់មាន សញ្ជាតិពីរនោះ បានសុំលាឈប់ពី មុខតំណែងតែម្តង ។

គេបានដឹងថា លោកស្រី Taubira គឺជាបុគ្គលមួយរូបដែល មានប្រជាប្រិយភាព ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ក្នុងរបបដឹកនាំរបស់លោក ហ្វ្រង់ស័រ ហូឡង់ ប៉ុន្តែដោយសារ តែមានការរិះគន់ យ៉ាងច្រើនទៅលើអ្នកដែល មានសញ្ជាតិទី២នោះ និងទំនោរទៅរក សាធារណរដ្ឋទៀត បានញ៉ាំងឲ្យលោកស្រី សម្រេចចិត្តចុះចេញពីតំណែង ដោយគ្មានលក្ខខ័ណ្ឌអ្វីឡើយ ។

ក្រោយពីលោកស្រី Taubira លាលែងពីមុខតំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ បានធ្វើការតែងតាំងរដ្ឋមន្ត្រីថ្មី គឺលោក Jean-Jacques Urvoas ឡើងកាន់ មុខតំណែងនេះជំនួសវិញ ។

លោកប្រធានាធិបតីបារាំង បានអំពាវនាវថា សូមកុំឲ្យ "បាត់បង់នូវសញ្ជាតិរបស់ខ្លួន" ដែលនេះជាសារមួយដែល បានចែងក្នុងរដ្ឋធម្មនុញ្ញ បន្ទាប់ពីមានការវាយ ប្រហារមួយដោយយោធា កាលពីខែវិច្ឆិកា កន្លងមកនេះ មកលើក្រុងប៉ារីស ដែលបណ្តាលឲ្យមានអ្នកស្លាប់ ១៣០នាក់ ៕

រដ្ឋមន្ត្រីក្រសួង យុត្តិធម៌បារាំង សុខចិត្តចុះចេញពីតំណែង ព្រោះលោកស្រី មានសញ្ជាតិទី២