គ្រាន់​តែ​ញ​៉ាំ​ទឹក​អំពៅ​សោះ មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ថ្នាក់​ហ្នឹងផង!!

អំពៅមានរសជាតិ ផ្អែមៗ ជារសជាតិឆ្ងាញ់ ពេញនិយម ថែមទៀតផង។ អំពៅអាចញ៉ាំ បានច្រើន របៀបមិន ត្រឹមតែ ប៉ុណ្ណោះទេវា អាចយក ទៅធ្វើជាស្ករ បានទៀតផង។ បើនិយាយ ទៅវាមាន ប្រជាប្រិយ ភាពគួរសម នៅប្រទេសយើង មិនថាការ គៀបយកទឹក មកញ៉ាំ ឫក៏យកទៅធ្វើ ជាស្ករហើយ អ្នកខ្លះ ទៀតចូលចិត្ត ជញ្ជក់យក ទឹកវាដោយ ប្រើមាត់ ទៀតផង។ ប៉ុន្តែអ្នកមាន ដឹងទេថាតាម ពិតវាមាន ប្រយោជន៍ ជាច្រើន ចំពោះសុខភាព របស់យើង។

គ្រាន់​តែ​ញ​៉ាំ​ទឹក​អំពៅ​សោះ មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ថ្នាក់​ហ្នឹងផង!!

អំពៅនៅប្រទេសយើង មានតម្លៃ ថោកសមរម្យទេ ហើយវាជា ធាតុដើមដ៏ សំខាន់ដែល ត្រូវបានគេយក ទៅផលិតជា ស្ករថែមទៀត។ នៅក្នុង ទឹកអំពៅមាន ផ្សំដោយ សារជាតិ ជាច្រើនដូចជា ថាមពល (Energy) កាបូអ៊ីដ្រាត (Carbohydrates) សារជាតិ ប្រូតេអ៊ីន កាល់ស្យូម ជាតិដែក ប៉ូតាស្យូម និងសូដ្យូម ទៀតផង ក្រៅពីជាតិ ស្ករនោះ។ មិនត្រឹម តែប៉ុណ្ណោះ វានៅ មានប្រយោជន៍ ជាច្រើនដល់ សុខភាព ដូចជា៖

  • ទឹកអំពៅអាចជួយ ព្យាបាល ជម្ងឺឆ្លង នៅលើផ្លូវ ទឹកម៉ូត្រ បញ្ហាគ្រួស ក្នុងតម្រង នោម នឹងអាចជួយ ឱ្យតម្រងនោម មានសុខភាពល្អ។
  • វាអាចជួយពង្រឹងសុខភាព ថ្លើមហើយ អាចជួយ ដោះស្រាយ បញ្ហាស្បែក លឿងដែល បង្កឡើង ដោយសារ ការកើនឡើង នៃសារធាតុម្យ៉ាង បានផងដែរ។
  • ជាភេស្ជៈបំប៉នថាមពល ដោយសារ វាមាន សារជាតិ វីតាមីនល្អៗ ជាច្រើន ចំពោះសុខភាព ជាពិសេស សម្រាប់ រដូវក្តៅ។ យើងក៏អាច និយាយ ម្យ៉ាងទៀត ថាវា ជាភេសជ្ជៈ ប៉ូវកម្លាំង បានផងដែរ។
  • ទឹកអំពៅអាចជួយឱ្យ ដំណើរការនៃ ពោះវៀន និង ដោះស្រាយ បញ្ហាទល់ លាមក បានយ៉ាងល្អ។ មិនត្រឹមតែ ប៉ុណ្ណោះវា មានសារធាតុ ដែលអាចជួយ ព្យាបាល បញ្ហាទឹកអាស៊ីត ក្រពះនិង បញ្ហារលាកក្រពះ បានទៀតផង។
  • សម្រាប់អ្នកជម្ងឺទឹកនោម ផ្នែមក៏អាច ទទួលទាន បានដែរ ដោយសារ វាមិន អាចធ្វើ ឱ្យជាតិស្ករ ក្នុងឈាមកើន ឡើងខ្លាំង នោះទេ ប៉ុន្តែត្រូវតែ ពិគ្រោះជាមួយ គ្រូពេទ្យ ជាមុនសិនមុន នឹងសម្រេចចិត្ត ទទួលទាន ទឹកអំពៅ។
  • ទឹកអំពៅសម្បូរទៅដោយ សារធាតុរ៉ែដែល អាចជួយ ការពារជម្ងឺ ពុកធ្មេញ និងបញ្ហាក្លិនមាត់ បានទៀតផង។

គ្រាន់​តែ​ញ​៉ាំ​ទឹក​អំពៅ​សោះ មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ថ្នាក់​ហ្នឹងផង!!

ដូចច្នេះបើអ្នកបានអាន រួចដឹងថា ទឹកអំពៅ មានអត្ថប្រយោជន៍ហើយ នោះអ្នកប្រកដ ជាហូបទឹកអំពៅ ច្រើនជាងមុន ហើយមើលទៅ។ ប៉ុន្តែសូម បញ្ជាក់ថា សម្រាប់អ្នក ជម្ងឺទឹកនោម ផ្អែមត្រូវតែ ពិគ្រោះនឹង គ្រូពេទ្យ ជាមុនសិនមុន នឹងសម្រេចចិត្ត ទទួលទាន ទឹកអំពៅ។

***សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គ្រាន់​តែ​ញ​៉ាំ​ទឹក​អំពៅ​សោះ មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ថ្នាក់​ហ្នឹងផង!!

  • ដោយ: Panhabot
  • 10:07 AM, 28 January
  • ប្រភព: NDTV
  • Tag: សុខភាព