ចម្លែកមែន! ក្រុមហ៊ុនមួយ នៅចិន ជូនតុក្កតាសិច ដល់បុគ្គលិកប្រុស នៅលីវ ទុកជាកាដូប្រចាំឆ្នាំ

ចិន៖ កាលពីល្ងាច ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយ ក្នុងប្រទេសចិន បានរៀបចំ ពិធីជប់លៀង ប្រចាំឆ្នាំមួយ នៅក្នុងទីក្រុង Guangzhou ដោយបានផ្តល់រង្វាន់ ជាតុក្កតាសិច ដល់បុគ្គលិកប្រុសណា ដែលនៅលីវ ជំនួសឲ្យប្រាក់រង្វាន់ ជាសាច់ប្រាក់ ប្រចាំឆ្នាំ របស់ពួកគេវិញ។

ចម្លែកមែន! ក្រុមហ៊ុនមួយ នៅចិន ជូនតុក្កតាសិច ដល់បុគ្គលិកប្រុស នៅលីវ ទុកជាកាដូប្រចាំឆ្នាំ

នាយកប្រតិបត្តិក្រុមហ៊ុន លោក Wang Yuzhi បាននិយាយថា លោកចង់បង្ហាញអ្វីមួយ ដែលមានលក្ខណៈច្នៃប្រឌិត សម្រាប់រង្វាន់ប្រចាំឆ្នាំ ជូនទៅបុគ្គលិក ដែលជាក្មេងជំនាន់ក្រោយ វ័យក្មេង ទាំងនោះ ព្រោះពួកគេ សុទ្ធតែបានកើត ក្នុងអំឡុងឆ្នាំ ១៩៨០ និង ១៩៩០។

យ៉ាងណាមិញ រូបភាពដ៏គួរឲ្យហួសចិត្ត នៃការផ្តល់កាដូ ជាតុក្កតាសិចនោះ ក៏ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញនៅលើ បណ្តាញទំនាក់ទំនងសង្គមចិន Weibo និង WeChat ផងដែរ។ ជាមួយគ្នានេះដែរ ក្រៅពីតុក្កតាសិច បុគ្គលិកទាំងនោះ ក៏ទទួលបានទឹកម្ទេសហិរ (ទឹកជ្រលក់) ស្បែកជើង កង្ហារអគ្គិសនី និង កែវជប់ខ្យល់ ជាដើម។

គួរបញ្ជាក់ផងដែរថា កាដូប្រកបដោយ ភាពច្នៃប្រឌិត ទាំងអស់នោះ ត្រូវបានផ្តល់ទៅឲ្យបុគ្គលិក ទុកជារង្វាន់ សម្រាប់ជំនួសឲ្យ ប្រាក់រង្វាន់បំណាច់ឆ្នាំ ដែលជាទូទៅ វាអាចច្រើនជាង ប្រាក់ខែ ពី ១ ទៅ ៦ដង ឯណោះ ក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ កាដូបែបច្នៃប្រឌិត ទាំងនោះ គឺមិនមានអ្វី ចម្លែកឡើយ នៅក្នុងប្រទេសចិន។

បើងាកទៅមើល កាលពីឆ្នាំ២០១៤ វិញ មានអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Weibo ជាច្រើន ក្នុងប្រទេសចិន អះអាងថា ពួកគេខ្លះទទួលបាន ដើមរុក្ខជាតិ (Gingko Tree) ដោយថៅកែក្រុមហ៊ុន អះអាងថា រយៈពេល ២០ឆ្នាំក្រោយ វានឹងមានតម្លៃ រហូតដល់ទៅ ១លានយ័ន (១៥ម៉ឺនដុល្លារ) ខណៈអ្នកដទៃទៀត និយាយថា ពួកគេទទួលបាន ខ្សែពួរ ផ្លែប៉ោម នំ និង ទឹកស៊ីអ៊ីវ ជាដើម៕

ចម្លែកមែន! ក្រុមហ៊ុនមួយ នៅចិន ជូនតុក្កតាសិច ដល់បុគ្គលិកប្រុស នៅលីវ ទុកជាកាដូប្រចាំឆ្នាំ
ចម្លែកមែន! ក្រុមហ៊ុនមួយ នៅចិន ជូនតុក្កតាសិច ដល់បុគ្គលិកប្រុស នៅលីវ ទុកជាកាដូប្រចាំឆ្នាំ
ចម្លែកមែន! ក្រុមហ៊ុនមួយ នៅចិន ជូនតុក្កតាសិច ដល់បុគ្គលិកប្រុស នៅលីវ ទុកជាកាដូប្រចាំឆ្នាំ
ចម្លែកមែន! ក្រុមហ៊ុនមួយ នៅចិន ជូនតុក្កតាសិច ដល់បុគ្គលិកប្រុស នៅលីវ ទុកជាកាដូប្រចាំឆ្នាំ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត