បាត់​ពី​ផ្ទះ ៣ យប់ ប្រទះឃើញ​សព​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍​

Doliprane TVC

​រាជធានី​ភ្នំពេញ​៖ សព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទាំង​ខ្លួន​អាក្រាត កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃទី
២៣ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច «​ជ្រោះ​បាត់​ស្នេហ៍​» ឬ «​ជ្រោះ​ព្រាត់​ស្នេហ៍​» ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បន្ទាប់ពី​ធ្វើដំណើរ​ទៅ​រាយ​មង​ហើយ​បាត់​ខ្លួន​អស់​រយះ ៣ ថ្ងៃ ។ ការប្រទះឃើញ​សព​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ហើយ​សព​បុរស​នោះ​ឈ្មោះ​រិ​ន សុខា អាយុ ២២ ឆ្នាំ ជា​អ្នកនេសាទ មាន​ប្រពន្ធ​ឈ្មោះ យ៉េន សុខ​នី អាយុ ២២ ឆ្នាំ ពួកគេ​មាន​ទីលំនៅ​ក្បែរ​កន្លែងកើតហេតុ​ខាងលើ ។

បាត់​ពី​ផ្ទះ ៣ យប់ ប្រទះឃើញ​សព​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍​

តាម​ស្ត្រី​ជា​ប្រពន្ធ​ឱ្យដឹងថា ប្តី (​ជនរងគ្រោះ​) របស់ខ្លួន បាន​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី ២០ ខែមករា នៅពេល​ទៅ​រាយ​មង មិនបាន​ត្រឡប់មកផ្ទះ​វិញ​ទេ ។ បន្ទាប់ពី​បាត់​ខ្លួន​នាង និង ក្រុមគ្រួសារ​បាននាំគ្នា​ដើររក មិនឃើញ​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមករា នេះ​ត្រូវ​កម្មករសំណង់​នៅក្បែរ​ជ្រោះ ប្រទះឃើញ​អណ្តែត​ទឹក ក៏បង្ក​ឱ្យ​ភ្ញាក់ផ្អើល​តែម្តង ។ នៅ​ព្រឹក​នោះ​សមត្ថកិច្ច ក៏បាន​ទៅពិនិត្យ​សព និង បានបញ្ជាក់​ថា​បុរស​នោះ ស្លាប់​ដោយសា​តែ​លង់ទឹក​ប្រាកដ​មែន ៕ TV5

បាត់​ពី​ផ្ទះ ៣ យប់ ប្រទះឃើញ​សព​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍​

បាត់​ពី​ផ្ទះ ៣ យប់ ប្រទះឃើញ​សព​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍​