លោក វ៉ាត់ ចំរើន៖ ក្រសួងត្រៀមបើក កិច្ចប្រជុំ នឹងសហព័ន្ធជាតិ ផ្តោតអត្តពលិក វ័យក្មេង SEA Games ២០២៣

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រកាស ពីការត្រៀមខ្លួនដើម្បីបើកកិច្ចប្រជុំ ជាមួយសហព័ន្ធជាតិនានា សម្រាបប់ការប្រកួត SEA Games ទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ ហើយក្នុងកិច្ចប្រជុំនេះ ផ្តោតទៅលើការកសាង សមត្ថភាពអត្តពលិកពិសេស អត្តពលិកវ័យក្មេង ដែលមានសមត្ថភាព។

ការជជែកគ្នាសម្រេច នូវកិច្ចការជាកត្តា ដ៏សំខាន់ៗជាច្រើន ព្រោះវាជាការរួមគំនិតគ្នា ដើម្បីស្វែងរកផ្លូវដោះស្រាយបានសម្រេច ក្នុងការទទួលជោគជ័យ នៅឆ្នាំ២០២៣។ អំឡុងឆ្នាំ២០១៥ កន្លងមក កម្ពុជាបានពិភាក្សាគ្នាឯកភាពលើផែនការ មេដែលជាសេណារីយោ ដ៏សំខាន់ក្នុងការត្រៀមការប្រកួត SEA Games ឆ្នាំ២០២៣ហើយ។

ទោះបីមានបញ្ហាមនុស្ស ជារឿងសំខាន់ដែលត្រូវបន្ត ដោះស្រាយក៏ពិតមែន តែបញ្ហាហេដ្ឋារចនាសម្ព័ន្ធកម្ពុជាកំពុងតែស្ថាបនាពហុកីឡដ្ឋាន មរតកតេជោដែលជាជំនួយ របស់ចិនដែលពហុកីឡដ្ឋាននេះ នឹងហើយមុនឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០១៥ កន្លងមក កម្ពុជាបានទទួលលិខិត ជាផ្លូវការពីក្រុមប្រឹក្សាអូឡាំពិក អាស៊ីអាគ្នេយ៍ដែលឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ២០២៣ នេះជាសិទ្ធិស្របច្បាប់កម្ពុជាបានទទួល។

លោកបានបន្តថា ក្នុងឋានៈជាប្រទេសដែលបានទទួល សិទ្ធិធ្វើជាម្ចាស់ផ្ទះបែបនេះយើងត្រូវសម្លឹងទៅរកមេដាយ ដោយយើងអាចរកបានមេដាយ ឲ្យបានសមរម្យ ក្នុងឋានៈជាម្ចាស់ផ្ទះ ចំពោះបញ្ហាដែលយើងត្រូវតែគិតគូរនោះ ព្រោះយើងជាម្ចាស់ផ្ទះ មិនត្រូវឲ្យភ្ញៀវប្រមូលយក មេដាយបានឡើយ៕