ប៊េ​នី យ៉ាំង​ គ្រោង​រៀបការ ក្រោយ​ចូលឆ្នាំ​ខ្មែរ​

Doliprane TVC

ស្របពេល​ដែល​រឿង «​ក្រមុំ​៣១ កំលោះ​៥២ » បានដាក់​សម្ពោធ​ឲ្យ​បញ្ចាំង​ជា​ផ្លូវការ​កាលពី​ល្ងាច​ម្សិល​ម៉ិ​ញ​នេះ ស្រាប់តែ​ស្រី​ស្អាត ប៊េ​នី យ៉ាំង បាន​បង្ហើប​ប្រាប់ថា នាង​មាន​អ្នកជា​ទីស្រលាញ់​រួចហើយ ដែល​ត្រៀម​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ យ៉ាងយូរបំផុត​គឺ​ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ រួច ។ ក្រោយពី​បានដឹងថា ស្រី​ស្អាត ប៊េ​នី យ៉ាំង ត្រៀម​ចូល​រោងការ​បែបនេះ មិនដឹងថា តើ​មាន​បុរស​ប៉ុន្មាន​នាក់​នោះទេ ដែលមាន​ការខកចិត្ត​លើ​រូបនាង​នោះ​? ពីព្រោះ​កន្លងមក​មាន​បុរស​ក្នុង​និង​ក្រៅប្រទេស​ជាច្រើន បាន​ចាប់ អារម្មណ៍​សុំ​ស្នេហ៍​នាង​គ្រប់ពេលវេលា ។

ប៊េ​នី យ៉ាំង​ គ្រោង​រៀបការ ក្រោយ​ចូលឆ្នាំ​ខ្មែរ​

នេះ​ជា​លើកទីមួយ​ហើយ ដែល​ស្រី​ស្អាត ប៊េ​នី យ៉ាំង សារភាពថា នាង​មាន​អ្នកជា​ទីស្រលាញ់​រួចហើយ កន្លងមក ទោះបីជា​ដឹងថា នាង​មាន​ម្ចាស់​ចិត្ត​រួចហើយ​ក្តី នាង​តែងតែ​ព្យាយាម​លាក់បាំង មិន​បង្ហាញ​ឲ្យ​គេ គ្រប់គ្នា​ដឹងលឺ​ឡើយ ដោយសារ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព ។​ ប៊េ​នី យ៉ាំង បានបញ្ជាក់​ប្រាប់ថា នាង​ពិត​ជាមាន​គម្រោង​រៀបការ​ក្រោយពេល​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នោះ មែន ប៉ុន្តែ​សម្រាប់​ពេលវេលា​ច្បាស់លាស់​គឺ​មិនទាន់​អាចនិយាយបាន​ទេ ។

ប៊េ​នី យ៉ាំង​ គ្រោង​រៀបការ ក្រោយ​ចូលឆ្នាំ​ខ្មែរ​

ទោះបីជា ប៊េ​នី យ៉ាំង ព្យាយាម​មិន​បង្ហើប​ប្រាប់​លំអិត​អំពី​ពត៌មាន​មង្គលការ​របស់​នាង​ក្តី តែ​អ្នក​ស្និទ្ធស្នាល​និង​នាង​សុទ្ធតែ​បានដឹង​អំពី​រឿងនេះ ព្រោះ​សល់​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ពេលវេលា​ល្អ​នឹង​ចូលមក​ដល់​ហើយ គ្រាន់តែ ប៊េ​នី យ៉ាំង មិនទាន់​បញ្ជាក់ប្រាប់​គេឯង​ឲ្យ​បានដឹង សំអាងការ និង​ហាង បាន​កក់​រួចរាល់​អស់​ហើយ​ដែរ រង​ចាំតែ​ពេលវេលា​ល្អ​មកដល់​តែប៉ុណ្ណោះ ។

ប៊េ​នី យ៉ាំង​ គ្រោង​រៀបការ ក្រោយ​ចូលឆ្នាំ​ខ្មែរ​

ឆ្នាំនេះ ប៊េ​នី មាន​វ័យ​ ២៧ ​ឆ្នាំ ចំណែក​គូស្នេហ៍​របស់​នាង​មាន​វ័យ​ ២៨​ ឆ្នាំ ជា​អ្នករកស៊ី ក្នុងស្រុក​ខ្មែរ ដែល​បាន​ស្គាល់គ្នា​ជាង​បី​ឆ្នាំ​មកហើយ តាំងពី​ស្គាល់គ្នា​ជា​គូស្នេហ៍​មក ប៊េ​នី យ៉ាំង នៅ​មិនទាន់​ទទួលបាន​កាដូ​អ្វី​ពិសេស​ពី​គូស្នេហ៍​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ ប៊េ​នី យ៉ាំ​ង និយាយថា នៅក្នុង​ឪ​កាស​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ដែល​នឹង ឈានចូល​មកដល់​នាពេល​ខាង​មុន នេះ គូស្នេហ៍​របស់​នាង​នឹង​ជូន​កាដូ​ពិសេស​និង​ធ្វើ​ឲ្យ​នាង​មានការ​ភ្ញាក់ផ្អើល​ជាពុំខាន​។ ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ក្រហម ជាមួយនឹង​ទឹកមុខ​ញញឹម​ស្រស់ កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា ប៊េ​នី យ៉ាំ​ង កាន់តែ​ស្រស់ស្អាត​ឡើងៗ ក្នុងខណៈ​ពេលដែល​នាង​ត្រៀមខ្លួន​នឹង​ចូល​រោងការ​ទៅតាម​ប្រពៃណី​ខ្មែរ​នាពេល​ដ៏​ខ្លី​ខ​ង​មុខ​នេះ ៕ អា​លី​ណា