ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​រថយន្ត​ដឹក​កម្មករ​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​០៦ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​កម្មករ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-1861 បើក​ដោយ​ឈ្មោះ​ឡាយ តន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បើកបរ​ក្នុង​ទិស​ពី​កើត​ទៅ​លិច បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១២ គ្មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​យិ​ន សុខា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ជា​កម្មក​រោងចក្រ ផលិត​បាវ ។ ឯ​អ្នកបើកបរ​រថយន្ត ក៏​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ​ដែរ ។