ក្លិប Swansea យល់​ព្រម​លើតម្លៃ​ខ្លួន​៨លានផោន​ដើម្បី​​នាំ​យក​ខ្សែ​ប្រយុទ្ធ Paloschi ពីក្លិប Chievo

ក្លិប Swansea បាន​យល់​ព្រម​លើ​​តម្លៃ​ខ្លួន​​៨លាន​ផោន (ស្មើនឹង​១១,៤លាន​ដុល្លារ​អាមេ​រិក) ជាមួយនឹងក្លិប Chievo ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ Alberto Paloschi ហើយ​ក្លិប​ស្ថិតក្នុង​​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ ពោរ​ពេញ​ដោយក្តី​សង្ឃឹមក្នុង​ការ​យល់​ព្រម​លើ​លក្ខ​ខណ្ឌផ្ទាល់​ខ្លួន​ជាមួយ​នឹង​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​។

swanseaSwansea កំពុង​តែ​សម្លឹង​រក​ធ្វើ​ការ​ពង្រឹង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​ក្នុង​ពេល​បើក​​ទីផ្សារ​ដោះ​ដូ​រកីឡាករ​នេះ និង​ជឿ​ជាក់​ថា ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ មាន​គុណ​ភាព​ក្នុង​ការ​ជួយ​​ពួក​គេ​ឲ្យ​គេច​ផុត​ពី​តំបន់​កាត់​ចោល​។ តម្លៃ​ខ្លួន​នេះ​ត្រូវ​បាន​​ឈាន​ដល់ការ​ព្រមព្រៀង​គ្នា ហើយ​ក្លិប​របស់​​វេលស៍​មួយនេះ​បច្ចុប្បន្ន កំពុង​តែ​ពិភាក្សា​​ជា​មួយ​នឹង​ភ្នាក់​ងារ​តំណាង​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​។ Paloschi ដែល​បាន​បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​ចំនួន​២៩​លើក​ក្នុងក្រុម​អាយុក្រោម​២១​​ឆ្នាំ​នោះ បាន​ស្ថិតនៅ​ជាមួយ​នឹងក្លិប Chievo ចាប់​តាំងពី​ឆ្នាំ​​២០១១​មកម្ល៉េះ ហើយ​​ក៏​បានលេង​ឲ្យក្លិប AC Milan, Parma និង Genoa ផង​ដែរ​។ ក្លិប Atalanta ក៏​បាន​ចាប់​អារម្មណ៍ក្នុងការ​ចុះហត្ថ​លេខា​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ផង​ដែរ ដែល​បាន​ជួប​រដូវកាល​ដ៏ល្អ​បំផុត​របស់​គេក្នុង​ក្រប​ខ័ណ្ឌ Serie A ក្នុង​រដូវ​កាល​ឆ្នាំ​២០១៣-២០១៤ ដែល​នៅពេល​នោះ​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៣​គ្រាប់​ក្នុងការ​ប្រកួត​៣៧លើក​៕

ប្រភព​ព័ត៌មាន៖ The Guardian