iPhone 7 Plus អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​​គុណភាព​​ច្បាស់​ដូច​កាមេរ៉ា​ DSLR

iPhone 7 Plus អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​​គុណភាព​​ច្បាស់​ដូច​កាមេរ៉ា​ DSLR

លោក​ Ming-Chi Kuo អ្នក​វិភាព​ល្បី​ល្បាញ​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន​ KGI Securities បាន​លើក​ឡើង​កាល​ពី​ថ្មីៗ​នេះ​ថា​ iPhone 7 Plus នឹង​មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ។​ នេះ​បើ​ផ្អែក​លើ​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​ Apple បាន​ទិញ​យក​ពី​ក្រុមហ៊ុន​ LinX Imaging។

 

iPhone 7 Plus អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​​គុណភាព​​ច្បាស់​ដូច​កាមេរ៉ា​ DSLR

 

បច្ចេកវិទ្យា​​ថ្មី​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ និង​គុណភាព​​កាមេរ៉ា​របស់​ទូរសព្ទ​ជំនាន់​ថ្មី​នៃ​ក្រុមហ៊ុន​ Apple ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត។ យោង​តាម​វិបសាយ​ Mac Rumors បាន​ឲ្យ​ដឹង​ថា​ កាមេរ៉ា​ដែល​មាន​ Aperture ទំហំ​ដ៏​តូច​របស់​ក្រុមហ៊ុន​ LinX អាច​បង្កើត​បាន​ជា​រូបភាព​មាន​គុណភាព​ល្អ​ជាង​កាមេរ៉ា​ធម្មតា​ នេះ​មាន​ន័យ​ថា​ iPhone 7 Plus អាច​ផ្ដិត​យក​រូប​ភាព​បាន​ស្អាត​ល្អ​មិន​ចាញ់​ពពួក​កាមេរ៉ា​ Canon ឬ Nikon ឡើយ។

 

រូបភាព​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​កាមេរ៉ា​របស់​ Apple បច្ចុប្បន្ន​ជា​មួយ​នឹង​បច្ចេកវិទ្យា​កាមេរ៉ា​ដែល​ Apple បាន​ទិញ​យក៖

 

[email protected] Reduction

 

iPhone 7 Plus អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​​គុណភាព​​ច្បាស់​ដូច​កាមេរ៉ា​ DSLR

 

@ការ​ថត​យក​រូបភាព​​នៅ​​ពី​ខាង​ក្នុង​កន្លែង​មួយ​ (Indoor)

 

iPhone 7 Plus អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​​គុណភាព​​ច្បាស់​ដូច​កាមេរ៉ា​ DSLR

 

@ការ​ថត​រូបភាព​ដែល​​មាន​ពន្លឺ​មិន​គ្រប់​គ្រាន់

 

iPhone 7 Plus អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​​គុណភាព​​ច្បាស់​ដូច​កាមេរ៉ា​ DSLR

 

គួរ​រំលឹក​ថា​ព័ត៌មាន​ខាង​លើ​នៅ​តែ​ជា​ពាក្យ​ចចាមអារ៉ាម​មិន​ផ្លូវ​ការ​មួយ​នៅ​ឡើយ​ ប៉ុន្តែ​កន្លង​មក​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ខាង​លើ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ក្លាយ​ជា​ការ​ពិត​ទាំង​អស់៕​​​

 

ចុច​អាន៖ ចង់​បាន​អត់​បើ​ iPhone 7 មាន​រូបរាង​អីចឹង​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​​​​