រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

ស្នាដៃ​ទី​២​​របស់​ផលិតកម្ម​ Rich Kid Media ចំណាយ​អស់​ជាង​៨​ម៉ឺន​ដុល្លារ​​ បាន​សម្ពោធ​កាល​ពី​ម្សិល​មិញ​នៅ​រោង​ភាពយន្ត​ Major Cineplex by cellcard ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ នាង ​គួន​ណូ​ចិត្រា​ (Jimi ROY) ប្រធាន​គ្រប់គ្រង​ផលិតករ​។

 

​​រឿង ​”ក្រមុំ​៣១​ កំឡោះ​៥២​” ដឹក​នាំ​ដោយ​លោក​ ជ័យ​ រឹទ្ធា ជាមួយ​នឹង​​លោក​ រ៉ូណាន់​ ចាន់ណា​ ។ រយៈ​ពេល​នៃ​ការ​​សរសេរ​​សាច់​រឿង​នេះ​អ្នកនិពន្ធ​លោក​ រ៉ូណាន់ ប្រាប់​ថា​ជាង​១ខែ​ និង​ចេញ​ថត​សរុប​ជាង​៦​ខែ ក្នុង​នោះ​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​ដូចជា​ ទេព រិន្ទដារ៉ូ សាវិន ហ្វីលីព អ្នក​នាង​ខ្ញុង​ កញ្ញា បេនី យ៉ាំង តារាថៃ Focus ព្រម​ទាំង​តារា​កិត្តិយស​ជា​ច្រើន​ដួង​ទៀត​។

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

 (អ្នក​ដឹកនាំ​វ័យ​ក្មេង រ៉ូណាន់ ចាន់ណា)

 

ចំណុច​ពិសេស​នៃ​សាច់​រឿង​​ អ្នក​និពន្ធ​ខាង​លើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ទាក់​ទង​នឹង​ការ​អប់រំ​​ ​ហើយ​មាន​លាយ​ឡំ​ឈុត​ឆាក​ ស្នេហា​បែប​កំប្លែង ​វៃ​ទាត់​ធាក់​​។ ម្យ៉ាង​ទៀត​ ក្នុង​​សាច់​រឿង​ទាំង​មូល​បាន​តម្រូវ​ឲ្យ​តួ​អ្នក​នាង​ខ្ញុង​ជា​អ្នក​អូស​ទាញ​មិត្ត​ភក្តិ​ឲ្យ​ដើរ​មក​រក​ផ្លូវ​ត្រូវ​ល្អ​វិញ​ដូចជា​ទៅ​ធ្វើ​ការ​សំណង់​ រត់​តុ​…ជាដើម។

 

រឿង​នេះ​ទៀត​សោត​ ផ្ដើម​ដំបូង​តាម​រយៈ​ការ​ឮ​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គរ​សង្ក្រាន្ត​កន្លង​ទៅ សំដៅ​លើ​លោក ទេព រិនដារ៉ូ​ ថា ហេតុ​អី​លោក​នៅ​​កំលោះ​បាន​យូរ​​រហូត​ដល់​អាយុ​៥២​ឆ្នាំ​ហើយ​ មិន​យក​ប្រពន្ធ​ទៅ។ ដោយសារ​តែ​ឮ​បែប​នេះ​ទើប​លោក​ រ៉ូណាន់​ មាន​គំនិត​ថា ​នឹង​និពន្ធ​ឲ្យ​ចេញ​ជា​សាច់​រឿង​ភ្ជាប់​ជាមួយ​នឹង​តារា​សម្ដែង​ជើង​ចាស់រូប​នេះ​តែ​ម្ដង។​​​​​

 

រឿង​”ក្រមុំ​៣១​ កំឡោះ​៥២​”នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​កុន​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ៕

 

ខាង​ក្រោម​នេះ​សកម្ម​ភាព តារា​ចូលរួម​សម្ពោធ​រឿង “ក្រមុំ​៣១​ កំឡោះ​៥២​”៖

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

 

 

តារា​ចម្រៀង​​​ណា​ខ្លះ​ជិះ Lexus 570?
តារា​ស្រី ៧ ដួង​ត្រូវ​ប៉ាន់​ខាង​ថត​សម្អាង​ការ
ឪពុក ខាត់ សុឃីម ​សង្គ្រោះ​​បន្ទាន់​ម្សិល​មិញ អាច​មាន​ដុំ​សាច់​​ក្នុង​ខួរក្បាល១មុខ​ទៀត

អត្ថបទ៖ ថា ម៉ាលីដា