​កំពូល​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​បំផុត​

​កំពូល​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​បំផុត​

​ការ​ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​គឺជា​គំនិត​ដ៏​អស្ចារ្យ​មួយ​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់ ព្រោះ​ទឹក​ដ៏​ច្រើន​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ឆាប់​តឹង​ពោះ ដូច្នេះ​អ្នក​នឹង​មិន​អាច​ញ៉ាំ​អ្វី​កាន់តែ​ច្រើន​ឡើយ​។ ការ​ញ៉ាំ​អាហារ​ទាំងនេះ​ក៏​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដែល​រាងកាយ​បាន​បាត់បង់​ដែរ​។ ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​ទឹក​បំផុត​នោះ​មានដូចជា​៖

ស្ត្របឺ​រី​
ផ្លែឈើ​ក្រហម​ស្រស់​មួយ​នេះ​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ព្រោះ​វា​ផ្សំ​ឡើង​ដោយ​ជាតិ​ទឹក​រហូតដល់ ៩២​ភាគរយ​ឯណោះ​។ ផ្លែ​ឈើ​នេះ​ក៏​ដែរ​ក៏​មាន​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​បន្សាប​រ៉ាឌីកាល់​សេរី និង​បន្ថយ​ភាព​ចាស់ សម្រក​ទម្ងន់​ដែរ​តាមរយៈ​ជាតិ​សរសៃ​របស់​វា​តែម្តង​។ ក្រៅពីនេះ វា​គ្មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​អ្វី​ទាំងអស់​។

ឪឡឹក​
អ្នកជំនាញ​និយាយថា ឪឡឹក​ត្រូវបាន​ផ្សំ​ឡើង​ដោយ​ជាតិ​ទឹក ៩២​ភាគរយ​។ តាមពិត ការសិក្សា​បាន​បង្ហាញថា ផ្លែឈើ​មួយ​នេះ​អាច​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ​ល្អ​ជាង​ទឹក​ធម្មតា​រហូតដល់ ២​ដង​ឯណោះ​។ រឿង​ដ៏​ល្អ​បំផុត​របស់​ផ្លែ​ឪឡឹក​នោះ​គឺថា វា​ផ្ទុក​ទៅ​ដោយ​អេឡិចត្រូឡីត​សម្រាប់​ហាត់​កីឡា​ទាំងអស់​តែ​ម្តង​ដូច​ជា សូ​ដ្យូ​ម ប៉ូ​តា​ស្យូម កាលស្យូម និង​ម៉ាញ៉េ​ស្យូម​។
​កំពូល​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​បំផុត​
ផ្លែ​ប៉េស​
ការ​ញ៉ាំ​ផ្លែ​ប៉េស​មួយ​ផ្លែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​ព្រោះ​វា​មាន​ជាតិ​ទឹក ៨៨​ភាគរយ​។ ចាប់តាំងពី​ផ្លែ​ប៉េស​មិនមានជា​តិខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​មក វា​គឺជា​អាហារ​ស​ម្រន​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។ ផ្លែ​ឈើ​ទាំង​នេះ​ក៏​ផ្តល់​ជា​ជាតិ​ដែក ផូស្វ័​រ ហ្វូ​ឡេត ម៉ង់​ហ្គា​ណេ​ស ម៉ាញ៉េ​ស្យូម វីតាមីន A, C និង K​។
​កំពូល​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​បំផុត​
ម្នា​ស់​
ដោយសារ​ផ្លែ​ម្នា​ស់មានជាតិ​ទឹក ៨៧​ភាគរយ ដូច្នេះ​វា​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ​បាន​។ ផ្លែ​ម្នាស់​គឺជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​បើសិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត​ដោយ​សារជាតិ​សរសៃ​របស់​វា​តែម្តង​។ អ្នកជំនាញ​និយាយថា ផ្លែ​ម្នាស់​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ដូចជា បញ្ចុះ​សម្ពាធ​ឈាម ធ្មេញ និង​ឆ្អឹង​រឹងមាំ ចលនា​ពោះវៀន​ដើរ​បាន​ល្អ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។
​កំពូល​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​បំផុត​
ក្រូច​
មនុស្ស​គ្រប់គ្នា​តែងដឹងថា ផ្លែឈើ​ជូរ​មួយ​នេះ​មាន​វីតាមីន C ច្រើនណាស់​ដែឡ​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើឲ្យ​ស្បែក​ក្មេង​ទៅៗ និង​សុខភាព​ល្អ​។ ក្រូច​ក៏មាន​ជាតិ​ទឹក​រហូតដល់ ៨៧​ភាគរយ​ដែរ​៕
​កំពូល​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​បំផុត​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។