ផ្លែ​សារី​នាំ​​លាភរាង​ដូច​មនុស្ស លក់​ដាច់​បំផុត​នៅ​វៀតណាម ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ


ផ្លែ​សារី​នាំ​​លាភរាង​ដូច​មនុស្ស លក់​ដាច់​បំផុត​នៅ​វៀតណាម ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ

ផ្លែ​​សារី​​រាង​​ដូច​មនុស្ស​ ជា​ផ្លែ​ឈើ​​កំពុង​​លក់​ដាច់​បំផុត​ក្នុង​ប្រទេស​វៀតណាម ​គិត​មក​ទល់​ពេល​​​​នេះ​​ ខណៈ​ពេល​​​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​​នឹង​ខិត​ជិត​មក​​ដល់​​ពេល​​ខាង​មុខ​។

 

ផ្លែ​សារី​នាំ​​លាភរាង​ដូច​មនុស្ស លក់​ដាច់​បំផុត​នៅ​វៀតណាម ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ

កាដូ​​ឆ្នាំ​ថ្មី ជា​ផ្លែ​សារី​តូច​​​​រាង​ដូច​មនុស្ស​ ឬ​ហៅ​ថា ផ្លែ​ Gao Xianzhang ​​ដែល​មាន​ឥទ្ធិពល​ពី​ប្រទេស​ចិន កំពុង​ត្រូវ​ប៉ាន់​នៅ​​​​វៀតណាម ជា​ពិសេស​​ទី​ផ្សារ​ក្នុង​ទី​ក្រុង ហូជីមិញ ដោយ​មាន​ប្រជាជន​វៀតណាម​​មាន​ជំនឿ​ថា នាំ​លាភ នាំ​សំណាង និង​ទ្រព្យ​សម្បត្តិ​​ហូរ​ចូល​ក្នុង​គ្រួសារ​​របស់​ពួក​គេ។

 

អ្នក​លក់​ផ្លែ​ឈើ​ជន​ជាតិ​វៀតណាម​ម្នាក់​​​​ឈ្មោះ Ruan Dehe បាន​ឲ្យ​ដឹង ថា គាត់​​ចាប់​ផ្ដើម​លក់​ផ្លែ​សារី​រាង​ដូច​មនុស្ស​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​​កន្លង​ទៅ។ ដំបូង​ឡើង​ គាត់​មិន​គិត​ថា វា​លក់​ដាច់​ក្នុង​ទី​ផ្សារ​នោះ​ទេ តែ​បន្ទាប់​​​ពី​មាន​អតិថិជន​​​សម្រុក​មក​កុម្ម៉ង់​ទិញ​ច្រើន​​​ ​ លោក​​ក៏​នាំ​ចូល​​​ផ្លែ​សារី​រាង​ដូច​មនុស្ស​​នោះ​ អស់​១​តោន និង​លក់​ដាច់​គ្មាន​សល់។

 

ផ្លែ​សារី​នាំ​​លាភរាង​ដូច​មនុស្ស លក់​ដាច់​បំផុត​នៅ​វៀតណាម ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ

 

តាម​ប្រភព Shanghaiist ​ទំនិញ​ផ្លែ​សារី​រាង​ដូច​មនុស្ស​​ ដែល​ដាំ​ក្នុង​ប្រទេស​ចិន បាន​​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​កសិករ​ចិន​កាក់កប​ ​ចាប់​តាំង​ពី​ដំណាំ​ផ្លែ​ឈើ​​នោះ​បាន​ចាប់​ផ្ដើម​ពេញ​និយម ចាប់​ពី​ឆ្នាំ​២០០៩ មក។ ផ្លែ​សារីរាងដូចមនុស្ស នាំលាភសំណាង​​​​​​​ ​មាន​ដាក់​លក់​តាម​អនឡាញ​ ​ក្នុង​តម្លៃ ១០​ផ្លែ ថ្លៃ ៥ ទៅ​១០​ដុល្លារ លើ​វិបសាយ Alibaba៕

 

ផ្លែ​សារី​នាំ​​លាភរាង​ដូច​មនុស្ស លក់​ដាច់​បំផុត​នៅ​វៀតណាម ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ

ចុចអាន៖  សំបក​ចេក​ក៏​មាន​ប្រយោជន៍មិន​ចាញ់​ផ្លែ​ចេក​ដែរ

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ shanghaiist

​​​​​​​​​​​