​ផ្សឹក​ព្រះសង្ឃ​១​អង្គ រំលោភ​សេពសន្ថវៈ​លើ​អនីតិជន បាន​៣​លើក​

បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង និង​កម្លាំង​ក្រសួង​ធម្មការ ខេត្តបាត់ដំបង បាន​ផ្សឹក​ព្រះសង្ឃ​១​ព្រះអង្គ ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ លើ​អនីតិជន អាយុ​ក្រោម​
១៥​ឆ្នាំ កាលពី​ថ្ងៃទី​៦ និង​ថ្ងៃទី​៨ និង​ទី​៩ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ នៅ​វត្ត​ចំការ​តា​ប៊ុន បានសម្រេច​ចំនួន​៣​លើក ។​

​ការចាប់​ផ្សឹក​ព្រះសង្ឃ​ឈ្មោះ ឱ ថន ហៅ ឡុ​ញ អាយុ ៦៨ ឆ្នាំ គង់នៅ​វត្ត​ចំការ​តា​ប៊ុន ក្នុង​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ប្រមាណ ៥​និង​៣០​នាទី ល្ងាច ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០១៦​នេះ ដោយមាន​ការចូលរួម​ពី​លោក អភិបាលស្រុក​សំពៅ​លូន កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​សំពៅ​លូន ។​

​ក្រោយពេល​ផ្សឹក​រួច កម្លាំង​សមត្ថកិច្ច​យើង បាន​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿងបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ ចាត់ការ​តាម​នីតិវិធី​៕V​/S

​ផ្សឹក​ព្រះសង្ឃ​១​អង្គ រំលោភ​សេពសន្ថវៈ​លើ​អនីតិជន បាន​៣​លើក​

​ផ្សឹក​ព្រះសង្ឃ​១​អង្គ រំលោភ​សេពសន្ថវៈ​លើ​អនីតិជន បាន​៣​លើក​