នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​មុខកំពូល សហការគ្នា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី​២៧ខែមករា ឆ្នាំ​២០១៦​បាន​សហការ​ជាមួយ​​នគរបាល​ស្រុក​មុខកំពូល ចុះបង្ក្រាប​ករណី​ចែកចាយគ្រឿងញៀន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​គៀន​ឃ្លាំងខណ្ឌ​ជ្រោយ​​ចង្វារ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ទូច ម៉េងហ័​រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ ស្រុក​មុខ​​កំពូល ខេត្តកណ្តាល​។​

​លុះ​នៅ​ម៉ោង ជិត​៥​ល្ងាច ថ្ងៃ​ដដែល នគរបាល​ស្រុក​មុខកំពូល បាន​បន្ត​សហការ​តាមឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខឿន​និ​ត​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អន្លុង​គគី ឃុំព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម​នៅ​ចំណុច​ផ្ទះ​ឈ្មោះ គ​ន្ធា ម្ចាស់​ខារ៉ាអូខេនៅ​ភូមិ​ពោធិ៍​រលំ ឃុំ​រកា​​កោង​២ ស្រុក​មុខកំពូល ខេត្តកណ្តាល ដែលជាបក្សពួក​ជនសង្ស័យ​ឈ្នោះ​ទូច ម៉េង​ហ័​រដែ​ល​ត្រូវបាន​សមត្ថកិច្ច​នគរ​បាលខណ្ឌ​ជ្រោយចង្វារ បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៦​នេះ​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ខឿន និ​ត សមត្ថកិច្ច​នគរបាល​ស្រុក​មុខកំពូលបាន​ប្រគល់ជូន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​បន្ត​ចាត់​​ការ​តាម​នីតិវិធី​៕​

នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​មុខកំពូល សហការគ្នា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់