យុវជន​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ របួសធ្ងន់ ដោយ​មិនដឹង​មូលហេតុ​

ភ្នំពេញ: យុវជន​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង បាញ់ប្រហារ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដោយ​មិនដឹង​មូលហេតុថា ជា​ករណី​ប្លន់​មិនបាន​សម្រេច ឬក៏​ជា​ករណី​គំនុំ ឫ​ក៏ ជា​រឿង​ស្នេហា​ត្រីកោណ ។​

 ដែល​ហេតុការណ៍​បាញ់ប្រហារ​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​២៧ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​តាមផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ
ខណ្ឌឫស្សីកែវ ។

​ជនរងគ្រោះ​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា MSX ទៅ​ទិញ​បង្អែម​ឲ្យ​ម្តាយ លុះ​ពេលត្រឡប់មកវិញ​ជិត​ដល់​ច្រក​ផ្លូវ​ចូល​ផ្ទះ ស្រាប់តែ​ត្រូវ​​ជនសង្ស័យ​បាញ់ ប្រហារ​តែម្តង​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​។​

 ក្រោយ​កើតហេតុ​កម្លាំង សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​សួរនាំ ចំណែកជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹ​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​។ បើទោះជាយ៉ាងណា ពេលនេះ​កម្លាំង​សមត្ថកិច្ច បាន​កំពុងតែ​ស្រាវជ្រាវ ក្នុងករណីបាញ់ប្រហារ​នេះ ថា​ជា​អ្វី​ពិតប្រាកដ​ករណី​ប្លន់​មិនបាន​សម្រេច ឬក៏​ជា​ករណី​គំនុំ ឫ​ក៏ ជា​រឿង​ស្នេហា​ត្រីកោណ​៕​

យុវជន​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ របួសធ្ងន់ ដោយ​មិនដឹង​មូលហេតុ​