បង្កើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច តំបន់​ក្រវាត់បៃតង​

បន្ទាយមានជ័យ: ផែនការ​ប្រតិបត្តិ ឆ្នាំ​២០១៦ ដែលជា​ឆ្នាំ​ទី​២ នៃ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​-Red 3 ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រជុំ ដើម្បី​ឆ្លុះបញ្ចាំង​លើ​ការត្រួតពិនិត្យ លទ្ធផល​ការងារ ដែល​វិវត្តន៍​រីកចម្រើន និង​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ឆ្នាំកន្លងមក ហើយ​គេ​ចែករំលែក បទពិសោធន៍​ទាំងនោះ ដើម្បី​យកមក​ដំណើរ​ការអោយ​ល្អ ក្នុង​ឆ្នាំ​២០១៦ នេះ​ទៀត​។​
   
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទា​យាន​ជ័យ បាន​និយាយ កាលពី​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​ថាៈ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២​នេះ មាន​គោលបំណង​ពិនិត្យមើល លទ្ធផល​អនុវត្ត​គម្រោង​ផែនការ ២០១៥ ដើម្បី​ការឈាន​ចូល​គម្រោង​ថ្មី ដែល​គាំទ្រ​ដោយ​ហិរញ្ញប្បទាន ពី​រដ្ឋា​បាល​ប្រទេស​អាល្លឺម៉ង់ និង​ស្វី​ស​ផង និង​បង្កើន​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​ផង ក្នុងការ​អនុវត្តតាម​មូលដ្ឋាន ភូមិ​ឃុំ​ស្រុក ដែល​ត្រូវ​អភិវឌ្ឍន៍ ដោយ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ អោយមាន​ពណ៌​បៃតង ពោលគឺ​ពង្រឹង​លើ​វិស័យ​កសិកម្ម ដើម្បី​ចំណូល​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ចសង្គម​របស់​ព​ល​រដ្ឋ​។​
            
​លោក ចុង ផែត អភិបាលរង ខេត្តបន្ទាយមានជ័យ បានអោយ​យ​ដឹងថាៈ គម្រោង​នេះ គឺ​កែប្រែ​កែលម្អ​សេដ្ឋកិច្ច​ខ្សែក្រវាត់​បៃតង ដូចជា​ត្រូវតែ​ដាំ​ដុះ​បន្លែបង្ការ ដំណាំ​ឈើ​ហូប​ផ្លែ ស្រូវ ពោត ដំឡូង​មី សណ្តែក​។​

​លោក ម៉ា​ទីន អន ប្រធាន​កម្មវិធី​GIZ ប្រចាំ​កម្ពុជា បាន​បង្ហាញថា​: ចំណុច​គោល​រួម  ចំណុច​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយ ជ្រើសរើស​គោលដៅ ស្រុក​ចំនួន​២ មាន​ពលរដ្ឋ ១.៣០០ គ្រួសារ ដើម្បី​ជាការ​ណែនាំ លើ​កម្មវិធី​អភិវឌ្ឍន៍​ថ្នាក់​មូ​ដ្ឋា​ន ធ្វើ​សិក្ខាសាលា សកម្មភាព​ទស្សនកិច្ច​សិក្សា ស្វែងយល់​បទពិសោធន៍​។ លោក​ម៉ា​ទីន អន បាន​និយាយ​បន្តថា​: គណៈកម្មាធិការ នឹង​បន្ត​ពង្រឹង ជម្រុញ​កិច្ចសហការ ដឹកនាំ អោយ​ពលរដ្ឋ​ដាំ​បន្លែ បង្ការ ដំណាំ​កសិកម្ម ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដើម្បី​រៀបចំ​ផលិតកម្ម ការប្រើប្រាស់​ថវិកា ដើម្បី​បន្ស៊ី​នឹង​គម្រោង ។  ក្នុងនោះ លោក​បាន​ទទូច​អោយ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ថវិកាបដិភាគ​បន្ថែមទៀត ដើម្បី​សម្រេច​គោលដៅ​នេះ​។​

​លោក ទរ គួ​ន នាយករង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត​បន្ទាយមានជ័យ បាន​និយាយថាៈ ការអភិវឌ្ឍន៍​នេះ ត្រូវការ​ធនធានមនុស្ស មាន​សមត្ថភាព ដើម្បី​គាំទ្រ​ដល់​រដ្ឋបាល​ស្រុក​ឃុំ ចូលរួម​លើកកម្ពស់ ក្នុងកា​ដាំ​ដុះ ឲ្យ​បាន​កាន់តែច្រើន​។​
            
​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលរង​ស្រុក​មង្គល​បូរី បាន​និយាយថាៈ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ ក្នុងការ​បង្កប​ងើ្ក​ន​ផល គឺ​ការដាំដុះ​ដំណាំ​បន្លែ  ផ្លែឈើ ដំណាំ​ស្រូវ​ជាដើម គឺ​ពលរដ្ឋ​ត្រូវ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម នៅតាម​សហគមន៍ ដើម្បី​ងាយស្រួល​ការលក់ដូរ កសិផល​បាន​តម្លៃ​សមស្រប ហើយ​ឋិតថេរ នៅតាម​ទីផ្សារ​។​
          
​លោក រុន សុផាន់​ណា​រ៉ា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតកម្ម​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត បានលើកឡើង​ថាៈ ប្រជាពលរដ្ឋ ប្រឈម​នោះ ការដាំដុះ​ដូចជា បន្លែបង្ការ ស្រូវ​ដំឡូង​មី សណ្តែក ពោត ល្ង ។​ល​។ បាន​ផល​ហើយ បាន​ជួប​ផលវិបាក ក្នុងការ​លក់ដូរ​ដោយសារ​ធ្លាក់​តម្លៃ នៅពេល​ប្រមូល​ផល និង​លក់ដូរ​។ តម្លៃ​ទីផ្សារ​លើ​មាត់​ឈ្មួញ​ទិញ​តែប៉ុណ្ណោះ​៕V/S

បង្កើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច តំបន់​ក្រវាត់បៃតង​

បង្កើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច តំបន់​ក្រវាត់បៃតង​

បង្កើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច តំបន់​ក្រវាត់បៃតង​

បង្កើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច តំបន់​ក្រវាត់បៃតង​