​អ្នក​ចូល​ចិត្ត Post រូប​ផ្អែម​ល្ហែម​លើ Facebook ធាតុ​ពិត​អាច​ផ្ទុយ​ពី​រូបភាព​


​អ្នក​ចូល​ចិត្ត Post រូប​ផ្អែម​ល្ហែម​លើ Facebook ធាតុ​ពិត​អាច​ផ្ទុយ​ពី​រូបភាព​

អ្នក​ប្រើប្រាស់​ Facebook មួយ​ចំនួន អាច​មាន​ចិត្ត​ច្រណែន​ជា​មួយ​អ្នក​ដទៃ​ពេល​ដែល​ឃើញ​គេ Post រូបភាព​បែប​ផ្អែមល្ហែម​ជា​មួយ​គូស្នេហ៍នៅ​លើ​ Facebook ។ តែ​ធាតុ​ពិត​នៅ​ពី​ក្រោយ​រូបភាព​ដ៏​ផ្អែមល្ហែម​ទាំង​នោះ​ អាច​មាន​ភាព​ផ្ទុយពី​អ្វី​ដែល​អ្នក​បាន​ឃើញ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ។

 

​អ្នក​ចូល​ចិត្ត Post រូប​ផ្អែម​ល្ហែម​លើ Facebook ធាតុ​ពិត​អាច​ផ្ទុយ​ពី​រូបភាព​

 

​ការ​សិក្សា​ស្រាវជ្រាវ​​​នៃ​សកលវិទ្យាល័យ Toronto ​បាន​អះអាង​ថា ​​អ្នក​ដែល​តែង​តែ​ Post រូបភាព​ផ្អែមល្ហែម​ជា​មួយ​ដៃ​គូនៅ​លើ​បណ្ដាញ​សង្គម គឺ​ពួក​គេ​កំពុង​បង្ហាញ​ពី​ក្ដី​បារម្មណ៍ ​និង​កំពុង​ព្យាយាម​បិទ​បាំង​នូវ​ផល​អវិជ្ជមាន​​​​​​​​​​​​​​​​​​នានា​នៃ​ទំនាក់ទំនង​ស្នេហ៍​របស់​ពួក​គេ​​។​ ​គេ​បាន​បន្ត​ទៀត​ថា​ការ​ចែក​រំលែក​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​រូបភាព​ផ្អែមល្ហែម​ច្រើន​ហួស​ហេតុ​ពេក​ទៅ​កាន់​បណ្ដាញ​សង្គម​ វា​អាច​នាំ​ឲ្យ​អ្នក​បាត់​បង់​នូវ​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ដទៃ​ផង​ដែរ​។​

 

ជា​ចុង​ក្រោយ​ការ​សិក្សា​នោះ​បាន​បញ្ជាក់​ថា​អ្នក​មិន​គួរ​មាន​ចិត្ត​ច្រណែន​ជា​មួយ​រូបភាព​បែប​ផ្អែមល្ហែម​ដែល​អ្នក​ឃើញ​នៅ​លើ​ Facebook នោះ​ទេ​ព្រោះ​ការ​ពិត​អាច​ផ្ទុយ​​ខុស​ពី​អ្វី​ដែល​អ្នក​បាន​ឃើញ​។​

 

យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវប៉ុណ្ណោះ មិន​មែន​អ្នក​បង្ហោះ​រូប​ផ្អែមល្ហែម​សុទ្ធ​តែ​ដូច​ការ​រកឃើញ​នេះ​ទេ គឺ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ businessinsider