ក្រុម១៥៧ កោះកុង ផ្តល់អំណោយមនុស្សធម៌ដល់ កុមារ មានជំងឺ គ្រុនស្វិតដៃជើង និងរលាកសួតធ្ងន់ធ្ងរ

កោះកុង៖ ប្រធានចលនាយុវជនកម្ពុជា សាខាខេត្តកោះកុង លោក ស្រេង ហុក នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានចាត់ចែងឲ្យក្រុមការងារ នាំអំណោយមនុស្សធម៌ ផ្តល់ជូនកុមារាម្នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ដែលមានជំងឺគ្រុនស្វិត ដៃជើង និងជំងឺរលាកសួតធ្ងន់ធ្ងរ។

បើតាមសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកោះកុង បានឲ្យដឹងថា កុមារា សុន មករា អាយុ៥ឆ្នាំ មានជំងឺគ្រុនស្វិតដៃជើង និងរលាកសួតធ្ងន់ធ្ងរ ហើយកុមាររូបនេះ ក៏កង្វះអាហារូបត្ថម្ភ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្នែកសង្គ្រោះបន្ទាន់។ អ្វីដែលគួរឲ្យអាណិតនោះ កុមារា សុន មករា មានជីវភាពទីទ័លក្រ ហើយម្តាយជាស្រ្តីមេម៉ាយមានកូនបីនាក់ សព្វថ្ងៃធ្វើជាកម្មករសំណង់ដើម្បីប្រឹងរកប្រាក់ចិញ្ចឹមកូនៗ។

សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកោះកុង បានបញ្ជាក់ទៀតថា អំណោយមនុស្សធម៌ ដែលយកផ្តល់ជូនកុមារា សុន មករា នេះ គឺបានមកពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក ម៉ឹង ពន្លក ដែលជាប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧។ អំណោយទំាងនោះរួមមាន មី ១កេស, ទឹកដោះគោក្រហម ១កេស, នំធុង ១ធុង និង ថវិកា ១៥០ ០០០រៀល៕