អាថ៌កំបាំង ៦ យ៉ាង ដែលធ្វើឲ្យមនុស្សមិនងាយឈឺ

នៅលើលោកនេះគ្មាននរណាម្នាក់ចង់ក្លាយជាទាសករនៃជំងឺនោះទេ ប៉ុន្តែតើអ្នកឆ្ងល់ទេថា ហេតុអ្វីក៏មនុស្សមួយចំនួន មិនងាយឈឺទាល់តែសោះ? ដូច្នេះ បើចង់បានសុខភាពល្អមិនងាយឈឺ សូមផ្លាស់ប្តូរទម្លាប់អាក្រក់ចោល ហើយអនុវត្តតាមអាថ៌កំបាំងដូចខាងក្រោម៖
 
អាថ៌កំបាំង ៦ យ៉ាង ដែលធ្វើឲ្យមនុស្សមិនងាយឈឺ
១. ការគេង
ការសិក្សាមួយបានបង្ហាញថា រាងកាយមនុស្សត្រូវការគេងឲ្យបាន ៧ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែកង្វះនៃការគេងអាចបណ្តោលឲ្យមានជំងឹផ្តាសាយជាញឹកញាប់។ ជាងនេះទៅទៀត វាអាចបង្កឲ្យមានភាពតានតឹង និងអារម្មណ៍ប្រែប្រួល។ ដូច្នេះអ្នកគួរតែអនុវត្តតាមកាលវិភាគគេងរាល់យប់ឲ្យបាន ៧ម៉ោង ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ។
២. របបអាហារ 
ទម្លាប់បរិភោគញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹងគ្រប់គ្រាន់ ជារឿងមួយចំបាច់បំផុតសម្រាប់រាងកាយ។ ដូច្នេះអ្នកគួរតែបរិភោគផ្លែឈើ, បន្លែស្ពៃខ្មៅ, ម្ទេស(ម្ទេសប្លោក) និងដំឡូងផ្អែម...។  ជាពិសេសត្រូវតែបរិភោគផ្លែប៉ោម ១ផ្លែក្នុងមួយថ្ងៃ។

៣. លាងដៃឲ្យបានស្អាត
ការងូតទឹកផ្កាឈូកត្រូវបានគេជឿថា អាចដោះស្រាយបញ្ហាឈឺក្បាលប្រកាំង, ថាមពលចុះខ្សោយ និងកាត់បន្ថយការឈឺចាប់។ ដូចគ្នានេះផងដែរ វាត្រូវបានគេណែនាំលាងដៃមុនពេលបរិភោគ ឬកណ្តោស់ ដើម្បីជៀសវាងមេរោគ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។
៤. ធ្វើសមាធិ
ការធ្វើសមាធិមួយថ្ងៃម្តង ជាមួយនឹងការដកដង្ហើមចេញនឹងចូលយឺតៗ ធ្វើឲ្យមានភាពប្រសើរឡើងចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ 

៥. លំហាត់ប្រាណ ជាវិធីរស់នៅដ៏ល្អក្នុងជីវិត
អ្នកគួរតែអនុវត្តកាយសម្បទា ដោយការធ្វើលំហាត់ប្រាណលេងកីឡាណាមួយដែលអ្នកចូលចិត្ត ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ។
៦. សើចឲ្យបានច្រើន
គេនិយាយថាសើចច្រើនចម្រើនអាយុ ពិតជាមិនខុសទេ ប្រសិនបើអ្នកធ្វើឲ្យខ្លួនឯងជៀសឆ្ងាយពីភាពក្រៀមក្រំ ហើយនាំមកនូវភាពសប្បាយរីករាយដាក់ខ្លួន នោះសុខភាពរបស់អ្នកក៏ស្រស់ស្រាយទៅតាមដែរ៕
ដោយ៖ Seng hong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាថ៌កំបាំង ៦ យ៉ាង ដែលធ្វើឲ្យមនុស្សមិនងាយឈឺ