លោក បាន គីមូន បដិសេធថា មិនបានចោទប៉ាឡេស្ទីន ជាភេរវករ ដូចអ៊ីស្រាអែល លើកឡើងនោះទេ

យូអិន៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ ២០១៦ បានច្រានចោលការចោទ ប្រកាន់របស់លោក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ថា លោក កំពុងចោទប្រកាន់ អំពើភេរវកម្ម នៅតំបន់មជ្ឈិមបូព៌ា នៅក្នុង បទបង្ហាញមួយក្នុង ក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហាសន្តិសុខយ៉ាង ក្តៅគគុកនៅតំបន់នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តី អ្នកនាំពាក្យយូអិន លោក ស្ទេហ្វិន ដួហ្សារិច ដូច្នេះថា “លោក អគ្គលេខាធិការ ច្រានចោលចំពោះភាសា ដែលចោទប្រកាន់ មករូបលោក ថាបានចោទប្រកាន់ ជម្លោះនៅតំបន់នោះ ជាទង្វើបែបភេរវកម្ម។ នេះជាការឆ្លើយតបមួយ ចំពោះពាក្យ រិះគន់របស់លោក ណឺតាន់យ៉ាហ៊ូ ចំពោះការលើក ឡើងរបស់លោក បាន គីមូន នៅក្នុង ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ។”

លោក បាន គីមូន បានបញ្ជាក់បែបនេះថា “ខ្ញុំបានថ្កោលទោស ការកាប់ចាក់ ការបំផ្លិចបំផ្លាញ រថយន្ត និង ការបាញ់ប្រហារ ដោយប្រជាជនប៉ាឡេស្ទីន ទៅលើប្រជាជន អ៊ីស្រាអែល។ វាគ្មានពាក្យអ្វី ដែលចោទថាពួកគេ ជាភេរវករនោះទេ។”

បន្ថែមពីនេះ អគ្គេលេខាធិការ ក៏បានលើកឡើង ពីរបៀបដោះស្រាយបញ្ហាផងដែរ ដោយ លោកសំណូមពរឲ្យ គ្រប់គ្នា ស្វែងរកឬសគល់នៃបញ្ហា រួចហើយរួម គ្នាដោះស្រាយវា តាមរយៈផ្លូវនយោបាយ ជាជាងការបង្កជម្លោះបង្ហូរឈាម៕

លោក បាន គីមូន បដិសេធថា មិនបានចោទប៉ាឡេស្ទីន ជាភេរវករ ដូចអ៊ីស្រាអែល លើកឡើងនោះទេ