បង្ក្រាប​ទីតាំងកែច្នៃ​ស្ករត្នោត​ លាយ​សារ​ធាតុគីមី​

Doliprane TVC

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​កាំកុងត្រូល​រាជធានី​ភ្នំពេញ​អម​ទៅដោយ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អាជ្ញា​ធម៌​ខណ្ឌទួលគោក បាន​ចុះ​ត្រួតពិនិត្យ និង​ផ្អាក​ទីតាំង​កែច្នៃ​ស្ករត្នោត​មួយកន្លែង ដែលមាន​សារធាតុ​គីមី​ហាមឃាត់​។ ​នៅពេល ចុះ​ត្រួតពិនិត្យ​នោះ គេ​បានឃើញ​ទីតាំង​កែឆ្នៃ​ស្ករត្នោត​នោះ​មាន​លាយ​សារធាតុ​ហាមឃាត់ ប្រើប្រាស់​លើ​ម្ហូបអាហារ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៨ ផ្លូវ​៦៦៤ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

បង្ក្រាប​ទីតាំងកែច្នៃ​ស្ករត្នោត​ លាយ​សារ​ធាតុគីមី​

​មន្ត្រី​ជំនាញ​ដែល​បាន​ចុះទៅពិនិត្យ​ទីតាំង​នោះបាន​បញ្ជាក់ថា ទីតាំង​កែច្នៃ​ស្ករត្នោត​ខាងលើនេះ មាន​សារធាតុ Sodium Hydrosulfite លាយ​ជាមួយ​ស្ករ លក់​ឲ្យ​អតិថិជន​យកទៅ​ប្រើប្រាស់ ដែល​សារធាតុ​នេះ បានធ្វើ​ឲ្យ​ប៉ះ​ពល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដូចជា ឡើង​សម្ពាធ​ឈាម ស្ទះ​សរសៃរ​ឈាម និង​ប៉ះពាល់​ដល់​ក្រលៀន​។​ល​។ ​បច្ចុប្បន្ន​ទីតាំង​ខាងលើនេះ ត្រូវបាន​ដកហូត​សម្ភារៈ រួមមាន​សារធាតុ Sodium Hydrosulfite និង​ ផ្អាក​ការ​លាយ ឬ​ផលិត​បន្តទៀត រង់ចាំ​ការដោះស្រាយ​បន្ត ​និង​ ម្ចាស់​សិប្បកម្ម​ត្រូវបាន​ឃាត​ខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​៕ សុថា​ត់

បង្ក្រាប​ទីតាំងកែច្នៃ​ស្ករត្នោត​ លាយ​សារ​ធាតុគីមី​

បង្ក្រាប​ទីតាំងកែច្នៃ​ស្ករត្នោត​ លាយ​សារ​ធាតុគីមី​