គ្រូពេទ្យជំងឺវិកលចរិត ស្នងតំណែងពីអ្នកជំងឺ (មានវីដេអូ)

Doliprane TVC

បុគ្គលិក​ម្នាក់​បាន​ស្រែក​ឡើង​ថា «​ទារក​ស្លាប់​ហើយ ស្លាប់​បាត់ទៅហើយ​» យ៉ាងខ្លាំង បន្ទាប់ពី​នាង បាន​ចាប់​បោក​ទារក​ជ័រ​មួយ​របស់​អ្នកជំងឺ​វង្វេងស្មារតី​ម្នាក់ ។ តាមរយៈ​វីដេអូ​កាមេរ៉ា បានបង្ហាញ ពី​ភាពឃោរឃៅ​របស់​នាង ដោយ​នាង​បាន​ឆក់យក​តុក្កតា​របស់​អ្នកជំងឺ​វង្វេងស្មារតី​យកមក​ក្រវាត់ ចោល ។​ ​វីដេអូ​ហិង្សា​នេះ បានបង្ហាញ​ពី​សមាជិក​នៃ​ក្រុម​បុគ្គលិក​ម្នាក់ បាន​គប់​តុក្កតា​ទៅមុខ​ទ្វារ ដែល​វា​នៅ ទល់មុខ​នឹង​មនុស្ស​ចាស់​ម្នាក់ ។ បុគ្គលិក​ម្នាក់​នោះបាន​ស្រែក​ឡើង​ថា «​ទារក​ស្លាប់​ហើយ ស្លាប់បាត់ ទៅហើយ​» ។ រូបភាព​នៃ​អំពើហិង្សា​នេះ ក៏បាន​ធ្វើ​ឲ្យ​រំជួលចិត្ត​ផងដែរ ដោយសារតែ​ទារក​ជ័រ​នោះ ត្រូវបាន​យក​ខ្សែ​ចងក ហើយ​ដេក​ដួល​ផ្កាប់មុខ​នៅ​នឹង​កម្រាល​ក្រោយពេល​ក្រវាត់ចោល​ទៅនោះ ។​

គ្រូពេទ្យជំងឺវិកលចរិត ស្នងតំណែងពីអ្នកជំងឺ (មានវីដេអូ)

​បុគ្គលិក​ស្រី​ម្នាក់​នោះ​ត្រូវបាន​ព្យួរ​ពី​ការងារ​បណ្ដោះអាសន្ន ដោយសារតែ​ទង្វើ​ឃោរឃៅ​របស់​នាង ពី Ashbourne House ដែលជា​មន្ទីរពេទ្យ​សម្រាប់​អ្នកមាន​ជំងឺរ​ង្វេ​ង​ស្មារតី​នៅ​ទីក្រុង Manchester របស់​ប្រទេស​អង់គ្លេស ។​ បុគ្គលិក​ស្រី​ម្នាក់​បាន​សួរ​ស្រី្ដ​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​នោះ​ថា «​តើ​អ្នកមាន​អារម្មណ៍​បែបណា នៅពេលដែល​អ្នកធ្វើ​នូវ​ទង្វើ​បែបនេះ​ឡើងមក​? តើ​អ្នកមាន​អារម្មណ៍​បែបណា​» ។ ស្ដ្រី​ម្នាក់​នោះបាន សើច​ឭៗ ហើយ​តប​ថា «​វា​អស្ចារ្យ​ណាស់ ព្រោះតែ​ខ្ញុំ​អន់ចិត្ត​» ។​

គ្រូពេទ្យជំងឺវិកលចរិត ស្នងតំណែងពីអ្នកជំងឺ (មានវីដេអូ)

​ប៉ូលិស​នៅ​ទីក្រុង Manchester បាន​បញ្ជាក់ថា ពាក្យបណ្ដឹង​ត្រូវបាន​ធ្វើឡើង​ហើយ ប៉ុន្តែ​ទោះជា យ៉ាងនេះ​ក្ដី ក៏​ការស៊ើបអង្កេត​នូវតែ​ត្រូវបាន​ធ្វើឡើង​ដដែល ។ កន្លែង​ថែទាំ​អ្នកជំងឺ​វង្វេងស្មារតី​នេះ ធ្លាប់​ត្រូវបាន​ជូនដំណឹង​ឲ្យ​ពង្រឹង​ទៅលើ​ការថែទាំ​របស់​ពួកគេ បន្ទាប់ពី​គណៈកម្មាការ​ត្រួតពិនិត្យ គុណភាព​នៃ​ការថែទាំ បាន​រកឃើញ​ពី​ការរំលោភបំពាន​ចំពោះ​អ្នកជំងឺ និង​ច្បាប់សង្គម ។​

គ្រូពេទ្យជំងឺវិកលចរិត ស្នងតំណែងពីអ្នកជំងឺ (មានវីដេអូ)

សូមបញ្ជាក់ថា Ashbourne House ដំណើរការបាន​ដោយសារ Silverdale Care Homes ហើយ កន្លែង​ថែទាំ​អ្នកជំងឺ​នេះ អាច​ទទួល​អ្នកជំងឺ​បាន ២៩ នាក់ និង​ជា​អតិបរិមា​មាន​ចំនួន ៦៥ នាក់ ដែលជា​អ្នកត្រូវការ​ការថែទាំ ក្នុងនោះ​រួមមាន​ទាំង​អ្នកជំងឺ​វង្វេងស្មារតី​នៅក្នុង​តំបន់ និង​អ្នក​អសមត្ថភាព​ខាង​ចំណេះដឹង​ផងដែរ ៕ ខេមរា​
​ប្រភព​៖ Mirror.co.uk

គ្រូពេទ្យជំងឺវិកលចរិត ស្នងតំណែងពីអ្នកជំងឺ (មានវីដេអូ)