អ្នកលេងជង្គង់អុកឡុង សុភី ប៉ះថៃ រីឯឈិន ក្វាន់ង៉ុយ ប៉ះ Pravit នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរលក្ខណៈ មិត្តភាពនៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី៣0 ខែមករា ឆ្នាំ២០១៦ អ្នកប្រដាល់ជើងខ្លំាងកម្ពុជា ២រូប

ត្រូវមកសាកកណ្តាប់ដៃ ធ្វើឲ្យសង្វៀនជាមួយ អ្នកប្រដាល់ថៃ ២ រូបដូចគ្នា។ អ្នកប្រដាល់ ឡុង សុភី ក្លិបសាលវ័ន្តកីឡា ប្រកួតអ្នកប្រដាល់ថៃ Phung Serisk ក្នុងប្រភេទទម្ងន់៦៩ គ.ក្រ ខណៈដែលអ្នកប្រដាល់

ឈិន ក្វាន់ង៉ុយ ក្លិប មកុដរាជសីហ៍ ប៉ះអ្នកប្រដាល់ថៃ Pravit ក្នុងប្រភេទទម្ងន់៦៥ គ.ក្រ។

លោក ញៀន សុធី អ្នករៀបចំ ការប្រកួតសង្វៀន SEATV និយាយថា អ្នកប្រដាល់ថៃ Phung Serisk ជាលេងកែងពិឃាត ក៏ជា អ្នកប្រដាល់មានកម្រិតសមត្ថភាព និងបច្ចេកទេសខ្ពស់

ហើយក៏ជា ជើងខ្លាំងមួយរូបប្រចាំនៅស្រុកថៃផងដែរ។ សម្រាប់ការប្រកួតលើកនេះ ឡុង សុភី មានទំនុកចិត្ត អាចផ្ដួលអ្នកប្រដាល់ថៃ Phung Serisk បានម្នាក់ទៀតមិនខាន

ព្រោះថា សុភី ឥឡូវនេះ ខ្លាំងជាងមុនទៅទៀត ដោយមានកម្លាំងសមុ្រករឹងមាំ ដែលនេះជាកត្តា កំណត់ជ័យជម្នះរបស់ឡុង សុភី ជាង១០០ដងឯណោះ។

ឡុង សុភី ធ្លាប់ប្រកួតបានចំនួន១៣២លើក វាយឈ្នះ១០២លើក ចាញ់២៣លើក ស្មើ៧លើក ចំពោះ Phung Serisk ធ្លាប់ប្រកួតបានចំនួន១៣៧លើក វាយឈ្នះ១១២លើក ចាញ់២០លើក ស្មើ៥លើក។

ចំណែករីឯ Pravit ចាញ់កម្ពស់ក្វាន់ង៉ុយបន្តិច ប៉ុន្តែស្ថិតិប្រកួតរបស់គេ ឈ្នះក្វាន់ង៉ុយ។ អ្នកប្រដាល់ថៃនេះប្រកួត បាន៩២ដង ក្នុងនោះវាយឈ្នះ៧៩ដង និងចាញ់១១ដង និងស្មើ២ បើប្រៀបជាមួយ ក្វាន់ង៉ុយឈ្នះ១០ដង ឯណោះ ហើយ ឈិន ក្វាន់ង៉ុយ មានប្រវត្តិប្រកួត ចំនួន ៧២ដង ឈ្នះ៦៨ដង ចាញ់១២ ដង និងស្មើ២ដង។

រីឯឈិន ក្វាន់ង៉ុយខ្ពស់ ហើយមានថ្វីកែងល្អទៀត ទោះបីក្វាន់ង៉ុយមាន បទពិសោធន៍ការប្រកួតតិចជាង ក៏ដោយ។ ប៉ុន្តែលើកនេះការមកប៉ះ PRAVIT មិនទាន់ដឹងថា យ៉ាងម៉េចនោះទេ

ព្រោះ PRAVIT មិនមែន ជាសាច់ជ្រូកបីជាន់ឡើយ។ ស្នៀតជើង និងស្នៀតដៃរបស់គេពូកែដូចគ្នាចិត្តរបស់ PRAVIT ក៏តស៊ូទៀត ដូច្នេះឈិន ក្វាន់ង៉ុយមិនអាច ធ្វេសប្រហែសបានឡើយ៕