Ronaldo ទិញ​សណ្ឋាគារ​ប្រណិត​តម្លៃ​ជាង១៥០​លាន​ដុល្លារ

Ronaldo ទិញ​សណ្ឋាគារ​ប្រណិត​តម្លៃ​ជាង១៥០​លាន​ដុល្លារ

កីឡាករ Cristiano Ronaldo បាន​ចំណាយ​ប្រាក់​ប្រមាណ ១០៦​លាន​ផោន (ជាង​១៥០​លាន​ដុល្លារ) ដើម្បីទិញ​សណ្ឋាគារ​ដ៏​ប្រណិត​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ូណាកូ​ ពី​ក្រុមហ៊ុន Donald Trump ។

 

Ronaldo ទិញ​សណ្ឋាគារ​ប្រណិត​តម្លៃ​ជាង១៥០​លាន​ដុល្លារRonaldo ទិញ​សណ្ឋាគារ​ប្រណិត​តម្លៃ​ជាង១៥០​លាន​ដុល្លារ

 

ក្រៅ​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ តារា​ឆ្នើម​របស់ Real Madrid ហាក់​ចាប់​អារម្មណ៍​ការ​ទិញ​អចលនទ្រព្យនា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​បាន​ទាក់ទង​ទិញ​ជាមួយ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំ​ៗ​មួយ​ចំនួន​មាន​ដូចជា The Proto Group និង Donald Trump ។

 

កាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន The Proto Group បាន​លក់​ខុនដូ​ស្ថិត​ក្នុង​អាគារ Trump Tower ឲ្យ​ខ្សែ​ប្រយុទ្ធ សញ្ជាតិ​ព័រទុយហ្គាល់​ក្នុង​តម្លៃ​ប្រមាណ ១២ លាន​ផោន​ម្ដង​រួច​មក​ហើយ។ Ronaldo ក៏​ជា​ដៃ​គូ​នៅ​ក្នុង ក្រុមហ៊ុន​បណ្ដុំ​សណ្ឋាគារ​ដ៏​ធំ​របស់​ព័រទុយហ្គាល់​ឈ្មោះ​ថា Pestana ផង​ដែរ។ គម្រោង​របស់ Pestana មាន​បញ្ចូល​ពី​ការ​បើក​សណ្ឋាគារ​៤ នៅ​ទីក្រុង Funchal ដែល​ជា​ស្រុក​កំណើត Ronaldo, សណ្ឋាគារ​នៅ​ក្នុង​ទីក្រុង Lisbon, Madrid និង New York៕

 

Ronaldo ទិញ​សណ្ឋាគារ​ប្រណិត​តម្លៃ​ជាង១៥០​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ TheSun