ក្លឹប​ស្វាយរៀង ​ទៅ​​ធ្វើ​ Football Clinic នៅ​ពោធិ៍សាត់ និង​បន្ទាយមាន​ជ័យ

ក្លឹប​ស្វាយរៀង ​ទៅ​​ធ្វើ​ Football Clinic នៅ​ពោធិ៍សាត់ និង​បន្ទាយមាន​ជ័យ

លោក សំ វ៉ាន់​ដេត គ្រូ​បង្គោល​ក្លឹប​បាល់​ទាត់ ស្វាយរៀង​ព្រះខ័នរាជ នឹង​ដឹក​នាំ​កូន​ក្រុម​របស់​​លោក​ចំនួន​ ២០​នាក់​​​​ទៅ​ប្រកួត​មិត្ត​ភាព​ជាមួយ​ ក្រុម​ជម្រើស​យុវជន​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​នា​​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​សុក្រ ​ទី២៩ ខែ​មករា ឆ្នាំ​២០១៦ នៅ​ទីលាន​បាល់​ទាត់​ឯឧត្ដម​​​កែវរតនៈ។

 ក្លឹប​ស្វាយរៀង ​ទៅ​​ធ្វើ​ Football  Clinic នៅ​ពោធិ៍សាត់ និង​បន្ទាយមាន​ជ័យលោក សំ វ៉ាន់ដេត

 

​តាម​ទំព័រ​ Facebook ​ផ្លូវ​ការ​​របស់​ក្លឹប​បាល់​ទាត់​​ ស្វាយរៀង​ព្រះ​ខ័នរាជ​ ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ដើម្បី ​ផ្ដល់​បទ​​ពិសោធន៍​​ដល់​​ក្រុម​យុវជន​​​ស្រុក​ក្រគរ​​​ ​ដែល​ស្ថិត​នៅ​​ភូមិ​ឈើទាល​ខ្ពស់​​ ឃុំ​ក្បាល​ត្រាច​ ស្រុក​​ក្រគរ​ ខេត្ត​ពោធិ៍សាត់។ ​ការ​ធ្វើ​ដំណើរ​​ដឹកនាំ​ដោយ​លោក​​ សំ វ៉ាន់​ដេត ​និង​កូនក្រុម​​ចំនួន ២០​នាក់ដែល​ជា​សមាជិក​របស់​ក្លឹប​ល្អ​ៗ ​រួម​មាន​ ប្រាក់ មុន្នីឧត្តម, សំអឿន ពិដោរ, ហ៊ួយ ផល្លីន, ស៊ើយ​ វិសាល, នេន សុធារ័ត្ន, ណុប តុលា, ប៉េង ប៊ុនឆាយ, អាំ សុវណ្ណារ៉ាត់, ជា សំណាង, សារ៉េត គ្រីយ៉ា, រស់ គង់សម្រេច, ផានី អ៊ីរដ្ឋា, សួន វាសនា, មួង មករា, ឡាយ រស្មី, សុក សំណាង, មួន ណារ៉ា, ហ៊ីការូ មីហ្សូណូ, ឡាទីប និង គិបសុន។

 

បន្ទាប់​មក ក្រុម​លីគ​កំពូល​ម្ពុជា​មួយ​នឹង​ធ្វើ​កម្មវិធី Football Clinic ដើម្បី​ចែក​រំលែក ចំណេះ​ដឹង និង​បទ​ពិសោធន៍​ដល់​​យុវជន​នៅ​ទី​នោះ​ផង​ដែរ។

 

​ក្រោយ​ប្រកួត​មិត្ត​​ភាព​នៅ​ខេត្ត​ពោធិ៍សាត់​​នេះ​ចប់​ក្រុម ស្វាយរៀង​ព្រះខ័នរាជ នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ប្រកួត​​មិត្ត​ភាព​មួយ​​ប្រកួត​ទៀត​ ដែល​​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ​ទី៣០ ខែមករា ឆ្នាំ២០១៦​ ខាង​មុខ​នេះ៕

 

ក្លឹប​ស្វាយរៀង ​ទៅ​​ធ្វើ​ Football  Clinic នៅ​ពោធិ៍សាត់ និង​បន្ទាយមាន​ជ័យ

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា