Teixeira ​ចង់​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​ Liverpool ​ចាប់​ដៃ​គូ​ជាមួយ​ Coutinho

Teixeira ​ចង់​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​ Liverpool ​ចាប់​ដៃ​គូ​ជាមួយ​ Coutinho

Alex Teixeira តារា​ឆ្នើម​​ក្រុម​ Shakhtar Donetsk​ ​​កំពុង​តែ​មាន​អារម្មណ៍​តានតឹង ​ដោយ​សារ​​ក្លិប​របស់​គេ ទាមទារ​តម្លៃ​ខ្លួន​ពី​​ Liverpool ​ច្រើន​ពេក ខណៈ​ដែល​រូប​គេ​ចង់​លេង​ឲ្យ​​ហង្ស​ក្រហម​ខ្លាំង ដើម្បី​បាន​លេង​ចាប់​ដៃ​គូ​គ្នា​ជា​ថ្មី​ ជាមួយ​មិត្ត​រួម​ជាតិ​តាំង​ពី​កុមារ​​ Philippe Coutinho។

 

Teixeira ​ចង់​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​ Liverpool ​ចាប់​ដៃ​គូ​ជាមួយ​ Coutinho

Teixeira ​ចង់​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​ Liverpool ​ចាប់​ដៃ​គូ​ជាមួយ​ Coutinho

 

​​​​Liverpool បាន​ដេញ​ថ្លៃ​២៤,៥​លាន​ផោន ​ចង់​នាំ​យក​កីឡាករ​ឆ្នើម​ប្រេស៊ីល​រូប​នេះ ​​ទៅ​លេង​នៅ​ Anfield ប៉ុន្តែ​​ក្លិប​អ៊ុយក្រែន​ Shakhtar ទាមទារ​ប្រហែល​៣៩​លាន​ផោន។

 

​Teixeira វ័យ​២៦​ឆ្នាំ បាន​និយាយ​ក្នុង​បទសម្ភាសន៍​លើ​ Online ម្សិល​មិញ​ថា​ ខ្លួន​នឹង​បោះបង់​ក្ដី​ស្រមៃ​ ដែល​ចង់​លេង​ជាមួយ​មិត្ត​រួម​ជាតិ​ Philippe Coutinho, Lucas និង​ Roberto Firmino ​នៅ​ក្រុម​ហង្ស​ក្រហម​ឡើយ ទោះ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ នឹង​បិទ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​ក៏​ដោយ។

 

Teixeira ​ចង់​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​ Liverpool ​ចាប់​ដៃ​គូ​ជាមួយ​ Coutinho

Teixeira ​ចង់​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​ Liverpool ​ចាប់​ដៃ​គូ​ជាមួយ​ Coutinho

 

“Liverpool គឺជា​ក្លិប​ដ៏​ធំ និង​មាន​កីឡាករ​អស្ចារ្យៗ​ជា​ច្រើន​ ធ្លាប់​លេង​​នៅ​ទី​នោះ។ ខ្ញុំ​ចង់​លេង​​ទី​នោះ ប៉ុន្តែ​​ឥឡូវ​វា​អាស្រ័យ​លើ​ម្ចាស់​ក្លិប (Shakhtar)។ ខ្ញុំ​អាច​បាន​ត្រឹម​តែ​សង្ឃឹម​ប៉ុណ្ណោះ។ ខ្ញុំ​កំពុង​តែ​ខក​ចិត្ត​ ដូច្នេះ​ខ្ញុំ​​ត្រូវ​តែ​រង់ចាំ និង​ព្យាយាម​អត់ធ្មត់។ ខ្ញុំ​ធ្លាប់​លេង​ជាមួយ​ Coutinho ​តាំង​ពី​ពួក​យើង​នៅ​អាយុ​១០​ឆ្នាំ។ វា​ពិត​ជា​រីករាយ​ខ្លាំង បើ​បាន​លេង​ជាមួយ​គាត់​ម្ដង​ទៀត”។ Teixeira បាន​បញ្ជាក់។

 

​​​ខ្សែ​បម្រើ​ប្រយុទ្ធ Teixeira គឺជា​កីឡាករ​ឆ្នើម​ដ៏​មុត​ស្រួច​បំផុត​នៅ​លីគ​កំពូល​​អ៊ុយក្រែន​ ខណៈ​ដែល​​១៥​ប្រកួត​​ ​រូប​គេ​ស៊ុត​បាន​២២​គ្រាប់៕

 

Teixeira ​ចង់​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​ Liverpool ​ចាប់​ដៃ​គូ​ជាមួយ​ Coutinho

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc