២០១៦ សារ៉ាយ សក្ខណា លើក​ទាំង​គ្រួសារ​មក​លេងស្រុក​ខ្មែរ


២០១៦ សារ៉ាយ សក្ខណា លើក​ទាំង​គ្រួសារ​មក​លេងស្រុក​ខ្មែរ

គ្រាន់​តែ​ចូល​ដល់​ដើម​ឆ្នាំ ២០១៦ ភ្លាម សារ៉ាយ សក្ខណា ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី បាន​បង្ហើប​ប្រាប់ Sabay ពី​សហរដ្ឋ​អាមេរិក​មក​ថា នាង​នឹង​មក​លេង​ស្រុក​ខ្មែរ​ជា​លើក​ទី​២​នា​ខែ​កុម្ភៈ​ខាង​មុខ ដោយ​មក​លើក​នេះ គឺ​មក​ទាំង​គ្រួសារ​តែ​ម្ដង។

 

២០១៦ សារ៉ាយ សក្ខណា លើក​ទាំង​គ្រួសារ​មក​លេងស្រុក​ខ្មែរ

 

“ខ្ញុំ​ទៅ ៤នាក់​កន្លះ​បង(សើច)!” សក្ខណា ថ្លែង​ប្រាប់ Sabay តាម​សារ​អេឡិចត្រូនិក។ អត្តសញ្ញាណ​អ្នក​ទាំង​នោះ​មាន ឪពុក​ម្ដាយ​ក្មេក នាង និង​ស្វាមី រួម​ទាំង​កូន​ស្រី​របស់​នាង Mataysia Keo ផង​ដែល​អតីត​តារា​សម្ដែង​រូប​នេះ រាប់​ថា​កន្លះ។

 

ម្ចាស់​ពាន​អាណាចក្រ​តារា​រូប​នេះ មិន​បង្ហើប​ប្រាប់​ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​ដែល​នាង​នឹង​មក​ដល់​ស្រុក​ខ្មែរ​ឡើយ តែ​ថា នាង​នឹង​មក​ដល់​នា​ដើម​ខែ​កុម្ភៈ​ខាង​មុខ បើ​មិន​មាន​អ្វី​ត្រូវ​ផ្លាស់​ប្ដូរ។ ដោយ​ឡែក​សម្រាប់​រយៈ​ពេល​នៃ​ការ​ស្នាក់​នៅ​របស់​នាង​នៅ​លើ​ដី​កំណើត​វិញ គឺ​ប្រមាណ​ជា​១​ខែ​កន្លះ។

 

២០១៦ សារ៉ាយ សក្ខណា លើក​ទាំង​គ្រួសារ​មក​លេងស្រុក​ខ្មែរ

 

សារ៉ាយ សក្ខណា និង​ស្វាមី​លោក កែវ ប៊ុនមេត្រី រួម​ទាំង​កូន​ស្រី(រូប​ថត៖ FB សក្ខណា)

 

សារ៉ាយ សក្ខណា បាន​ចូល​រោងការ​ជាមួយ​អាណិកជន​ខ្មែរ-អាមេរិក​នៅ​ចុង​ឆ្នាំ​២០១៣ ហើយ​បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ខែ​មករា ឆ្នាំ​២០១៤។ នៅ​ចុង​ឆ្នាំ​ដដែល នាង​បាន​មក​លេង​ស្រុក​ម្ដង និង​បាន​ឆ្លៀត​ថត​ភាពយន្ត​មួយ​រឿង​ទៀត។ ដោយ​ឡែក​លើក​នេះ នាង​មិន​ទាន់​និយាយ​រឿង​នេះ​ទេ៕

 

អត្ថន័យ​នៃ​ឈ្មោះ​កូន​ស្រី Cute របស់ សារ៉ាយ សក្ខណា ពិត​មិន​ធម្មតា!

 

តារា​ចម្រៀង​​​ណា​ខ្លះ​ជិះ Lexus 570?

 

អត្ថបទ៖ ទារិកា