ឈិនឡុង និយាយ​ពី​ការ​លំបាក​ខ្លះ​ៗ​​ពេល​បញ្ចូល​សំឡេង​រឿង “Kung Fu Panda 3”

ឈិនឡុង និយាយ​ពី​ការ​លំបាក​ខ្លះ​ៗ​​ពេល​បញ្ចូល​សំឡេង​រឿង “Kung Fu Panda 3”

តារា​ជើង​ចាស់​ហុងកុង Jackie Chan ហៅ​ ឈិនឡុង បាន​បង្ហើប​ពី​រឿង​លម្អិត​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​បញ្ចូល​សំឡេង​របស់​ខ្លួន ក្នុង​ខ្សែ​ភាពយន្ត​គំនូរជីវចល “Kung Fu Panda” វគ្គ​៣ ដែល​នឹង​ចេញ​បញ្ចាំង​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ សប្ដាហ៍​ក្រោយ​នេះ។

 

ឈិនឡុង និយាយ​ពី​ការ​លំបាក​ខ្លះ​ៗ​​ពេល​បញ្ចូល​សំឡេង​រឿង “Kung Fu Panda 3”

 

កំពូល​តារា​ក្បាច់​គុន​កុងហ្វូ​រូប​នេះ​​បាន​ប្រាប់​ថា​នេះ​ជា​បទ​ពិសោធន៍​​ដ៏​ពិបាក​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដោយ​លោក​ត្រូវ​បញ្ចូល​សំឡេង​តួ​អង្គ​ចំនួន​ពីរ​ផ្សេង​គ្នា សម្រាប់​ភាពយន្ត​ទាំង​៣​វគ្គ​នេះ។

 

“ខ្ញុំ​ត្រូវ​ទៅ​ថត​សំឡេង​នៅ​អាមេរិក ហុងកុង ប៉េកាំង និង​សៀងហៃ។ ពួក​គេ​បាន​ឲ្យ​ខ្ញុំ​​ថត​សំឡេង នៅ​ពេល​រឿង​ទាំង​មូល​ជិត​រួច​រាល់​ទៅ​ហើយ ដោយ​សារ​តែ​ខ្ញុំ​រវល់​ថត​​រឿង​នៅ​កន្លែង​​ជា​ច្រើន​​ជុំវិញ​ពិភពលោក”។​

 

សម្រាប់​វគ្គ​ចុង​ក្រោយ​របស់ “Kung Fu Panda” នេះ Jackie Chan បាន​បញ្ចូល​សំឡេង​តួ Master Monkey និង​ឪពុក​បង្កើត​របស់​ខ្លា​ឃ្មុំ Po ដោយ​និយាយ​ភាសា​អង់គ្លេស ភាសា​ចិន​កាតាំង​និង​ចិន​កុកងឺ។

 

តារា​វ័យ ៦១ឆ្នាំ​​បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​លោក​ត្រូវ​ញាត់​ម្រាម​ដៃ​បី ចូល​មាត់ ដើម្បី​បញ្ចូល​សំឡេង​ឲ្យ​ត្រូវ​នឹង​តួ​អង្គ​តុក្កតា។

 

Jackie Chan គឺ​ជា​តារា​អាស៊ី​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​បញ្ចូល​សំឡេង​ក្នុង​រឿង​នេះ ដោយ​តួ​អង្គ​សំខាន់​ៗ​ដទៃ​ទៀត​បញ្ចូល​ដោយ​តារា​ហូលីវូដ​ដូច​ជា Jack Black, Dustin Hoffman, Angelina Jolie និង​Lucy Liu ជា​ដើម។​

 

“Kung fu Panda 3” នឹង​ចេញ​បញ្ចាំង​នៅ​ចិន​ និង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ៕

 

ឈិនឡុង និយាយ​ពី​ការ​លំបាក​ខ្លះ​ៗ​​ពេល​បញ្ចូល​សំឡេង​រឿង “Kung Fu Panda 3”

 

ឈិនឡុង និយាយ​ពី​ការ​លំបាក​ខ្លះ​ៗ​​ពេល​បញ្ចូល​សំឡេង​រឿង “Kung Fu Panda 3”

 

ទស្សនា Trailer រឿង “Kung Fu Panda 3”៖

 

ចុចអាន៖លេច​​វីដេអូ​កម្រ​ ឈិន​ ឡុង​ហាត់​ក្បាច់គុន​​សៅលីង​ពី​លោក​សង្ឃ​តូច

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ china