ចូល​វាយ​ប្លន់​ស្ត្រី​ផ្ទះ​លក់​ពូក​ម្នាក់ នៅ​ឫស្សីកែវ​រងរបួស យកប្រាក់​និង​គ្រឿងអលង្ការ​ជាច្រើន ហើយ​គេច​បាត់​

ភ្នំពេញ: ជនសង្ស័យ​ម្នាក់ បាន​ចូល​វាយ​ស្ត្រី​ម្ចាស់ផ្ទះ លក់​ពូក​មួយកន្លែង បណ្តាល​រងរបួស​បែកក្បាល រួច​ប្រមូល​យកប្រាក់​អស់​ចំនួន​៦​ពាន់​ដុល្លារ និង​គ្រឿងអលង្ការ​មាន​ខ្សែ​.​កខ្សៃ​ដៃ​មាស​៥​ជី ហើយ​គេចខ្លួនបាត់ ខ​ណះ​ប្តី​ស្ត្រី​រងគ្រោះ​ឌុប​កូន​ទៅ​ដាក់​សាលារៀនហើយ​នៅផ្ទះ​​ម្នាក់ឯង​។​

​ហេតុការណ៍​វាយ​ប្លន់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​២៨ខែមករា ឆ្នាំ​២០១៦ នេះ ស្ថិតនៅ​ផ្ទះ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​

​ជនរងគ្រោះ ឈ្មោះ ចាប សុគន្ធា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ពូក ត្រូវ​ចោរប្លន់​ចាប់វាយនិង​ចាប់​ក្បាល​បោក​ផ្ទុប​នឹង​ឥដ្ឋ​រងរបួស​បែកក្បាល​សន្លប់​ស្តូកស្តឹង  នារីរងគ្រោះ​ឈ្មោះ ហោ រ៉ាវី ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​មានតែម្នាក់ឯង​ដោយ​ធ្វើជា​ចូលទៅ​ទិញ​ពូក ឃើញ​ឱកាស​ស្ងាត់​ក៏​ធ្វើ​សកម្មភាព​ដោយស្ទុះ​ទៅ​ចាប់​ស្ត្រី​ម្ចាស់ផ្ទះ​វាយ និង​ចាប់​ក្បាល​បោក​ផ្ទុប​ទៅនឹង​ឥដ្ឋ​បែកក្បាលសន្លប់​នៅនឹងកន្លែង រួច​ជនសង្ស័យ​ចូលទៅ​រើកកាយ​ក្នុងផ្ទះ​យកប្រាក់​អស់ចំនួន​៦​ពាន់​ដុល្លារ និង​គ្រឿងអលង្ការ​មាន​ខ្សែ​.​ក ខ្សៃ​ដៃ​មាស​៥​ជី រត់គេចខ្លួនបាត់ស្រមោល ។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​អាវុធហត្ថ និង​នគរបាល​ខណ្ឌ បានចុះមក​អន្តរាគមន៍ និង​សាកសួរ ជនរងគ្រោះ ដើម្បី​កំណត់​​មុខសញ្ញា​ជនសង្ស័យក្នុងការ​តាម​ចាប់​យកមក​ផ្តន្ទាទោស តាមច្បាប់​។ ដោយឡែក​ស្ត្រី​រងគ្រោះត្រូវបាន​ក្រុមគ្រួសារ ប​ញ្ជូ​ទៅ​សង្គ្រោះ​នៅ​​គ្លីនិក​ឯកជន​ក្បែរ​ផ្ទះ ៕​