រថយន្ត​ដឹក​ឥដ្ឋ បើក​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ​ស្លាប់​និង​របួស​៣​នាក់​

ភ្នំពេញ: បុរស​ម្នាក់​បាន​ស្លាប់ ដោយ​គាប​ជាប់​នៅក្នុង​កាប៊ីន​រថយន្ត និង​អ្នករួមដំណើរ​២​នាក់ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​​បង្កឡើង​ដោយ​ខ្លួនឯង បើករថយន្តទៅបុក  ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ពេញទំហឹង បណ្តាល​ឲ្យ​ផ្នែក​ខាងមុខកាប៊ីន​រង​ការខូចខាត​ធ្ងន់ធ្ងរ​។​

រថយន្ត​ដឹក​ឥដ្ឋ បើក​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ​ស្លាប់​និង​របួស​៣​នាក់​

​ដែល​ហេតុការណ៍​គ្រោះថ្នាក់ នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ទៀបភ្លឺ ថ្ងៃទី​២៨ខែមករា​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ ​លេខ​១១៧ តាមផ្លូវ​ជាតិ​លេខ​៦ សង្កា​ត​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​

រថយន្ត​ដឹក​ឥដ្ឋ បើក​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ​ស្លាប់​និង​របួស​៣​នាក់​

​ជនរងគ្រោះ​ដែល​ស្លាប់ និង​រងរបួស មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។ ព្រោះក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​​អន្តរាគមន៍ ដោយ​ជួយ​គាស់យក​ជនរងគ្រោះ​មក​ក្រៅ រួច​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។

រថយន្ត​ដឹក​ឥដ្ឋ បើក​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ​ស្លាប់​និង​របួស​៣​នាក់​

​ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច​បា​ន​ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​យក​និងដឹកយក​ទៅធ្វើ​បុណ្យ នៅឯ​ស្រុកកំណើត​ស្ថិតនៅ​ភូមិ​ក្រាំង​​ស្នាយ ឃុំ​រកា ស្រុកពារាំង ខេត្តព្រៃវែង​។ រថយន្ត​បង្ក​ត្រូវ បាន​សមត្ថកិច្ច​ជំនាញ ស្ទួ​ច​យកទៅ​រក្សាទុករង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ តាម​នីតិវិធី​៕​