សហព័ន្ធនិយោជក និងសមាគម ពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយស្តីពី «កូនសៀវភៅណែនាំក្នុង ការស្វែងរកការងារធ្វើ»

ភ្នំពេញ៖ លោក ដាញ់ អេងកក្កដា ប្រធានគ្រប់គ្រងទូទៅ របស់សហពន័្ធនិយោជក និងសមាគម ពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានលើកឡើងថា និស្សិតមានការលំបាក ក្នុងការស្វែងរកការងារធ្វើ ហើយអង្គការក៏បានសហការ និងសម្រេចចិត្តបង្កើតកូន សៀវភៅថ្មីមួយឡើង ដែលមានឈ្មោះថា «កូនសៀវភៅណែនាំក្នុង ការស្វែងរកការងារធ្វើ» ។

ថ្លែងក្នុងកម្មវិធី សិក្ខាសាសា ផ្សព្វផ្សាយស្តីអំពី «កូនសៀវភៅណែនាំក្នុង ការស្វែងរកការងារធ្វើ» ធ្វើឡើងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជាកូរ៉េ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០១៦ លោក ដាញ់ អេងកក្កដា បានមានប្រសាសន៍ថា «ក្រោមការជួយគាំទ្ររបស់ អង្គការអន្តរជាតិខាងការងារ(ILO) និង CAMFEBA បានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ កំណត់នូវចំណុចអតិភាព ដែលជាកត្តាធ្វើសិស្ស និស្សិតមានការលំបាកក្នុងការស្វែង រកឱកាសការងារ នៅតាមបណ្តាក្រុមហ៊ុននានា ទើបខាងអង្គការយើង បានសម្រេចចិត្តរៀបរៀង កូនសៀវភៅណែនាំ ចំនួនបីក្បាលឡើង ផ្តល់នូវសារគន្លឹះ ក៏ដូចជាវិធីសាស្ត្រ ដើម្បីចាប់ផ្តើមអាជីព ការងាររបស់ពួកគាត់» ។លោកបានបន្ថែមទៀតថា «សៀវភៅនេះឆ្លុះបញ្ចាំង នូវតថភាពជាក់ស្តែង នៃតម្រូវការរបស់ និយោជកពាក់ព័ន្ធ និងជំនាញ » ។

ក្នុងអង្គពិធីនោះដែរ លោក ដាញ់ អេងកក្កដា និង លោក ហៃ ហ៊ុនឡេង បានធ្វើបទបង្ហាញរួមគ្នាផងដែរ ពីសារៈសំខាន់នៃកូនសៀវភៅ ទាំងបីនោះ ដូចជា វិធីសាស្ត្រក្នុងការចាប់ផ្តើម ការស្វែងរកការងារ ការកសាងអាជីព ការរក្សាការងារ ព្រមទាំងគន្លឹះមូលដ្ឋានការងារ ដើម្បីឲ្យនិស្សិតយើងមានចំណេះដឹង កាន់តែទូលំទូលាយ។

បញ្ជាក់ផងដែរថា សហពន័្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) គឺជាសមាគម និយោជកឯករាជ្យមួយ ដែលមានទស្សនៈវិស័យ ធ្វើឲ្យធុរកិច្ច ទទួលបានជោគជ័យ ដែលនោះនឹងធ្វើឲ្យ កម្ពុជាប្រទេសកម្ពុជា មានភាពរុងរឿង ៕