តុលាការសម្រេចពន្យា ពេលប្រកាសសាលក្រម សំណុំរឿង លោក អាំង មាលតី

កណ្តាល៖ ប្រធានក្រុមប្រឹក្សជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល លោក ងួន វុទ្ធី ក្រោយពីជំនុំជម្រះក្តី សំណុំរឿងលោក អំាង មាលតី អស់មួយព្រឹកថ្ងៃទី២៨ ខែមករា នេះ បានសម្រេចពន្យាពេលប្រកាសសាលក្រម ក្នុងការផ្តន្ទាទោស ជនជាប់ចោទ ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពី ការបរិច្ឆេទ នៃការប្រកាសនោះនៅឡើយទេ។

លោក អាំង មាលតី អតីតប្រធានសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមករា នេះ ត្រូវបានអនុរក្សនៃពន្ធនាគារ ខេត្តកណ្តាល បញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការជំនុំជម្រះក្តី ពាក់ព័ន្ធទៅនឹងការដោះលែង មេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តទំនើបមួយគ្រឿង ម៉ាកអូឌី តម្លៃជិត ១០ម៉ឺនដុល្លារ។ សវនាការជំនុំជម្រះ លោក អំាង មាលតី ត្រូវបានធ្វើឡើងនៅចំពោះមុខ លោក ងួន វុទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារ អស់រយៈពេល ៦ខែរួចមកហើយនោះ។

គួរបញ្ជាក់ថា លោក អាំង មាលតី ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ រួចត្រូវបាន បញ្ជូនបន្តទៅក្នុងពន្ធនាគារខេត្តកណ្តាល ក្រោមការចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត បើយោងតាមច្បាប់នៃមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះផ្ដន្ទាទោសពី ៥ឆ្នាំទៅ១០ឆ្នាំ។

លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃទី១៤សីហា ឆ្នាំ២០១៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ៤៥ម៉ោង បន្ទាប់ពីកសាងសំណុំរឿង រួចបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៥។ ក្រៅតែពីលោក អំាង មាលតី អង្គភាពប្រឆំាងអំពើពុករលួយ ក៏បានធ្វើការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នមួយចំនួនទៀត ដូចជាលោក អ៊ុក កែវរតនៈ អតីតនាយករងខុទ្ទកាល័យ សាលាខេត្តបន្ទាយមានជ័យផងដែរ៕