អង្គការ AIP ស្នើសុំឲ្យប្រមុខរដ្ឋាភិបាល រក្សាឲ្យមានបណ្ណ បើកបរសម្រាប់ម៉ូតូ ដែលមានកម្លាំង ១២៥ CC ចុះក្រោម

ភ្នំពេញ៖ ក្រោយពីប្រមុខ រដ្ឋាភិបាលបានលុប ចោលសម្រាប់អ្នកបើក បរម៉ូតូដែលមាន កម្លាំងចាប់ពី ១២៥ សេសេ ចុះក្រោមមិនចាំបាច់មាន បណ្ណបើកនោះបានធ្វើឲ្យ ពលរដ្ឋមួយចំនួនធំ សប្បាយចិត្ត ប៉ុន្តែ ខាង អង្គការបង្ការរបួសអាស៊ី AIP បានស្នើសុំឲ្យ សម្តេចតេជោ ហ៊ុន សែន រក្សាឲ្យមានបណ្ណ បើកបរចំពោះករណី ដែលបានលុបចោលនេះ ។

ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅអគារ CJCC ស្តីពី «ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី នៅកម្ពុជា » លោក អ៊ា ចរិយា នាយកវិទ្យាស្ថាន សុវត្ថិភាពចរាចរណ៍ បានមានប្រសាសន៍ថា «ជារៀងរាល់ថ្ងៃយ៉ាង ហោចណាស់មនុស្ស ៦នាក់បានស្លាប់បាត់បង់ជីវិត និង១៧នាក់ បានរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា ដែលចំនួននេះវាច្រើនជាង ៣០ដង នៃចំនួនសរុបអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់ គ្រុនឈាម និងគ្រាប់មីនរាប់បញ្ចូលគ្នា» ។

លោកបានថ្លែងបន្តថា «ដោយសារតែក្តីកង្វល់នេះ ខាង អង្គការបង្ការរបួសអាស៊ី AIP សុំស្នើឲ្យប្រមុខរដ្ឋាភិបាល គួរតែអនុម័តច្បាប់ឡើងវិញ ដោយឲ្យអ្នកបើកបរម៉ូតូកម្លាំង ១២៥សេសេ ចុះក្រោម ឲ្យមានបណ្ណបើកបរ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ហើយកំណត់ឲ្យក្មេង អាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទើបមានសិទ្ធបើកបរ» ។

លោកបានបន្ថែមទៀតថា «ការរឹតបន្តឹងការអនុវត្តច្បាប់ រួមផ្សំជាមួយការផ្សព្វផ្សាយ គឺជាយុទ្ធសាស្ត្រ ឈ្នះឈ្នះ គឺថារដ្ឋាភិបាលនឹង ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការខាត់បង់ ថវិកាក្នុងចំនួនដ៏ច្រើន តាមរយៈការអនុវត្ត សកម្មភាពផ្នែកសុវត្ថិភាព ចរាចរណ៍នេះ» ។

លោក លុយ បូរ៉ា អ្នកចូលរួមក្នុង សន្និសីទកាសែតនេះ ក៏បានលើកឡើងផងដែរថា «ប្រមុខរដ្ឋាភិបាល គួរតែបង្វែរថវិកា ដែលពិន័យបាន យកទៅបង្កើតកម្មវិធីផ្សព្វផ្សាយ ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ឲ្យប្រជាពលរដ្ឋកាន់តែ យល់ជ្រួតជ្រាបជាងនេះ មិនគួរយកថវិការដែល ពិន័យបានផ្តល់ជារង្វាន់ដល់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកឡើយ»៕