ក្រសួងព័ត៌មាន ប្រកាសជាសា ធារណៈពី គេហទំព័រ សិទ្ធិទទួល ព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានប្រកាសជាសាធារណៈ នូវគេហទំព័រសិទ្ធិទទួលព័ត៌មាន សម្រាប់សាធារណជន ចូលរួមបញ្ចេញ មតិយោបល់។

នៅព្រឹកថ្ងៃទី២៨ មករានេះ ក្រសួងព័ត៌មាន បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីគេហទំព័រសិទ្ធិទទួលព័ត៌មាន ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅសង្កាត់ចាក់អង្រែ។

គេហទំព័រនេះ មានឈ្មោះ WWW.a2i.info.gov.kh  ។ នេះជាលើកទី១ហើយ ដែលក្រសួងព័ត៌មាន បានសហការជាមួយ អង្គការយូណេស្កូ ប្រចាំកម្ពុជា ក្នុងការបង្កើត គេហទំព័រនេះឡើង ក្នុងគោលបំណងឲ្យសាធារណជនក្នុង និងក្រៅប្រទេស អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ចូលរួមផ្តល់មតិយោបល់ ដើម្បីប្រមូលបានជាធាតុចូល មួយសម្រាប់យកមក ធ្វើការកែលំអរនៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ដើម្បីឲ្យបានច្បាប់នេះ ស្របតាមស្តងដារអន្តរជាតិ និងមានប្រសិទ្ធិភាពខ្ពស់។

សិទ្ធិទទួលព័ត៌មាន គឺជាឧបករណ៍សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម តម្លាភាព អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ដែលមាន៩ជំពូក និង៣៧មាត្រា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងារបាននឹង កំពុងពិភាក្សាគ្នាលើជំពូក នីមួយៗយ៉ាងម៉ត់ចត់៕

ក្រសួងព័ត៌មាន ប្រកាសជាសា ធារណៈពី គេហទំព័រ សិទ្ធិទទួល ព័ត៌មាន

ក្រសួងព័ត៌មាន ប្រកាសជាសា ធារណៈពី គេហទំព័រ សិទ្ធិទទួល ព័ត៌មាន