សម្តេចតេជោ ទទួលជួប អ្នកការទូតបរទេស ៣ប្រទេស ដាច់ដោយឡែកពីគ្នា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅព្រឹកម៉ោង៩ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យលោក Juan De Jesus Hidalgo Gato Peres ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅមានវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។

បន្ទាប់មកម៉ោង១០ព្រឹក ដដែលនេះ សម្ដេចតេជោ បានអនុញ្ញាតឲ្យ លោក Willim A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដែរ ហើយនៅម៉ោង១១ព្រឹកថ្ងៃទី២៨ ខែមករានេះ ក្នុងថ្ងៃដដែលនេះដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដីផងដែរ។