មន្ត្រីកាំកុងត្រូល ខេត្តព្រៃវែង ចុះចាប់ស្កត្នោត ដាក់លាយសារធាតុគីមី នៅផ្សារអ្នកលឿង

ព្រៃវែង៖ មន្ត្រីកាំកុងត្រូល ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានកំពុងចុះចាប់ស្កត្នោត ដាក់លាយសារធាតុគីមី ដែលច្បាប់ហាមឃាត់ នៅក្នុងផ្សារអ្នកលឿង រកឃើញ និងដកហូតបាន រាប់សិបគីឡូក្រាម យកទៅបំផ្លាញចោល។

មន្ត្រីកាំកុងត្រូវ បានឲ្យដឹងថា សកម្មភាពចុះចាប់ស្កត្នោតនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានការសាទរយ៉ាងខ្លាំង ខណៈដែលក្រុម អាជីវកត្អូញត្អែរថា ធ្វើឲ្យពួកគាត់ខាតបង់ច្រើន។ មន្ត្រីកាំកុង ត្រូលបានអះអាងថា មុនការចុះចាប់នេះ មន្ត្រីកាំកុងត្រូល ធ្លាប់បានចុះណែនាំ ជាច្រើនដង ច្រើនសាររួចមកហើយ៕