ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ​៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​​កោះសន្តិភាពបានឲ្យដឹងថា ​​សវនាការសំណុំរឿងអតីត​ប្រធាន​សាលាដំបូងរាជធានីភ្នំពេញ​ ​លោក អំាង មាលតី ​​បានបិទ​បញ្ចប់​ហើយ​​នៅវេលាថ្ងៃត្រង់នេះ​ ​បន្ទាប់ពីការសួរដេញដោល​​ក្នុងសវនាការប្រើពេល​ប្រមាណ៣ម៉ោងនោះរួចមក​ ។

យ៉ាងណាក៍ដោយ​ ​សំណុំរឿងនេះ​​ បានត្រូវចៅក្រមជំនុំជម្រះ ​លោក ងួន វុទ្ឋី ​​បានប្រកាសលើក​ពេលប្រកាស​សាលក្រមទៅធ្វើនៅពេលខាងមុខ ​ដោយ​មិនបញ្ជាក់ពី​កាលបរិច្ឆេទ​ច្បាស់លាស់ ។

គួរបញ្ជាក់ថា ​លោក អំាង មាលតី​ បានត្រូវលោក អ៊ី សុវណ្ណ ​ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ​សម្រេចឃុំខ្លួនបណ្តោះអាសន្ន​កាលពីល្ងាចថ្ងៃទី១៦ សីហា ២០១៥​ ក្រោមបទចោទបំផ្លាញដោយចេតនា​ និងគៃបំបាត់ដោយទុច្ចរិត ​យោងតាមមាត្រា៦០១​នៃក្រមព្រហ្មទណ្ឌ ​ដែលអ្នកច្បាប់ថាបទចោទនេះ​ ត្រូវផ្តន្ទាទោស​ដាក់​ពន្ឋនាគារពី៥ទៅ១០ឆ្នាំ ។

ការសម្រេចចោទ​ប្រកាន់អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ​ខាងលើនេះ​ ធ្វើឡើងបន្ទាប់ពីអង្គភាព​ប្រឆាំងអំពើឃាត់ខ្លួន​កាលពីថ្ងៃទី១៤ ​សីហា ២០១៥ ​និងបាន​កសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូង​ខេត្តកណ្តាលនៅថ្ងៃទី១៥ សីហា ៕