អាមេរិក ថាគម្រោងដាក់ ទណ្ឌកម្មលើ កូរ៉េខាងជើង ពិតជាស្មុគស្មាញ មិនគួរឲ្យជឿមែន

ញូយ៉ក៖ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំ យូអិន លោកស្រី សាម៉ាន់ថា បានថ្លែងឲ្យដឹងថា កិច្ចចរចា លើសេចក្ដីព្រាង ដំណោះស្រាយ ដើម្បីឈានដល់ការ បន្ថែមទណ្ឌកម្មលើ ប្រទេសកូរ៉េខាងជើង ចំពោះការធ្វើតេស្ត នុយក្លេអ៊ែរលើកទី៤ របស់រដ្ឋកុម្មុយនិស្តមួយនេះ កាលពីដើមខែមករា កន្លងទៅ ពិតជា ស្មុគស្មាញខ្លាំង ដោយលោកស្រីបញ្ជាក់ថា ពេលវេលាជា តម្រូវការចាំបាច់។

ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះដោយលើក ឡើងនូវសម្ដីរបស់លោកស្រី សាម៉ាន់ថា បន្ដទៀតថា “វាពិតជាស្មុគស្មាញ ខ្លាំងណាស់ ចំពោះ ការពិភាក្សារកទណ្ឌកម្ម នៅកន្លែងដែលអ្នក គ្រប់គ្នាបានចូលរួម ក្នុងកិច្ចចរចា ហើយគិតថា អ្វីខ្លះអាចនឹងប៉ះពាល់ ដល់កូរ៉េខាងជើង និងលើវិស័យផ្សេង ទៀតក្នុងតំបន់នោះ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ រដ្ឋមន្រ្តីការបរទេស អាមេរិកលោក ចន ឃើរី បានថ្លែងឲ្យដឹងថា “ខ្ញុំគិតថា វាមិនមែនជារឿងគួរ ឲ្យភ្ញាក់ផ្អើលនោះទេ ដែលវាត្រូវចំណាយ ពេលរបស់យើង ប៉ុន្ដែយើងមានអារម្មណ៍ថា វាមានសារៈសំខាន់ ខ្លាំងណាស់”។ នេះជាការថ្លែងចំពោះការ ស្វែងរកការរួបរួម របស់អន្តរជាតិ ដើម្បីដាក់ទណ្ឌកម្ម ចំពោះទង្វើល្មើស ច្បាប់អន្តរជាតិ របស់ កូរ៉េខាងជើង ជាលើកទី ៤៕

អាមេរិក ថាគម្រោងដាក់ ទណ្ឌកម្មលើ កូរ៉េខាងជើង ពិតជាស្មុគស្មាញ មិនគួរឲ្យជឿមែន