ខ្ទឹមស មិនចេះបរិភោគ អាចឲ្យអ្នកស្លាប់

សុខភាព៖ ការពុលខ្ទឹមសនេះដែរ ជាធម្មតា វាកើតឡើងដោយសារតែ ប្រេងនៅក្នុងមើមខ្ទឹមស ខណៈដែលអ្នកដាក់ ក្នុងសីតុណ្ហភាព មួយមិនប្រក្រតី ឬ រក្សាទុកក្នុងទូទឹកកកយូរពេក ។ មួយវិញទៀត បើសិនជាអ្នក បរិភោគវាតែឯក ឯង ដោយគ្មានអាហារ ផ្សេងចូលរួមនោះ វានឹងបណ្តាលឲ្យ ដំបៅក្រពះផងដែរ ។លើសពីនេះសមាសធាតុ Allicin (សមាសភាគនៃខ្ទឹមសមួយ) ងាយស្រួលវាធ្វើ ឲ្យប៉ះពាល់ដល់ក្រពះ នឹងធ្វើឲ្យក្រពះឡើងក្តៅ ។

មានក្រុមមនុស្សជា ច្រើនអាចមានស្បែក អាឡែស៊ី និងពន្លឺថ្ងៃ រួម នឹងខ្ទឹម ក៏អាចបណ្តាលឲ្យពូក គេឆ្អល់ចុងដង្ហើម និងឆ្ងល់ពោះ ជាដើមបើករណីធ្ងន់ធ្ងរ នោះវានឹងគំរាមកំហែង ដល់អាយុជីវិតផងដែរ។

អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់អ្នកផ្ទុកជំងឺអេដស៍ និងអ្នកជំងឺអេដស៍ បើសិនជាប្រើប្រាស់ ថ្នាំការពារឈាមកក ប្រឆាំងនឹងមេរោគអេដស៍នោះ សូមកុំបរិភោគខ្ទឹម ស វានឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាព។ ដូច្នេះមុនបរិភោគអ្វីគួរតែ ពិភាក្សាជាមួយនឹងគ្រូពេទ្យ ជាមុនសិន ទើបជារឿងល្អ ៕

ខ្ទឹមស មិនចេះបរិភោគ អាចឲ្យអ្នកស្លាប់