រឿង”Monkey King 2″ ដាក់បញ្ចាំង នាថ្ងៃទី៦ ខែកុម្ភៈ អបរអរ សាទរ ចូលឆ្នាំ ចិន ឆ្នាំវក

ចិន៖ បើយោងតាមគេហទំព័រស៊ិន ហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦នេះថា ខ្សែភាពយន្តស្តេចស្វាយវគ្គ២ "Monkey King 2" នឹងដាក់បញ្ចាំងជា ផ្លូវការហើយ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខនេះនៅ ទីក្រុងហុងកុង ប្រទេសចិន ដើម្បីអបរអរសាទរក្នុងពិធីបុណ្យ ចូលឆ្នាំចិន ឆ្នាំវកផងដែរ។

ខ្សែភាពយន្តស្តេចស្វាយវគ្គ២ "Monkey King 2" នេះ ត្រូវបានចូលរួមសម្តែង ពីតារាស្រីប្រុសល្បីៗក្នុងប្រទេសចិន ដើម្បីទាក់ទាញការចាប់អារម្មណ៍ របស់ទស្សនិកជនជាតិ និងអន្តរជាតិ។ ការដែលលើកមកដាក់បញ្ចាំងនាថ្ងៃទី ៦ កុម្ភៈ ដោយសារតែអបរអរសាទរក្នុងពិធីបុណ្យ ចូលឆ្នាំចិន ឆ្នាំវកដែលជាបុណ្យប្រពៃណីចិន ហើយផ្តោតទៅលើ ខាងព្រះពុទ្ធសាសនាដែរ៕