រឿង «ក្រមុំ៣១ កំឡោះ៥២» បោះទុនជាង ៨ម៉ឺនដុល្លារ រំពឹងទទួលបាន ជោគជ័យខ្លាំង

ភ្នំពេញ៖ រឿង «ក្រមុំ៣១ កំឡោះ៥២» ដែលជាស្នាដៃថ្មីមួយ ទៀតសម្រាប់ស្វាគមន៍ ឆ្នាំ២០១៦នេះ របស់ផលិតកម្ម Rich Kid Media ដែលបានសម្ពោធ កាលពីម្សិលមិញ នៅរោងភាពយន្ត Major Cineplex រឿងនេះដែលបើតាម ការលើកឡើងរបស់ ប្រធានគ្រប់គ្រងផលិតករ លោក Jimi roy បានបង្ហើបឲ្យដឹងថា រឿងនេះបានបោះទុន អស់ជាង ៨ម៉ឺនដុល្លារ ដោយសាច់រឿងទាំងមូល គឺបានសម្រឹងសម្រាំង ថតប្រើបច្ចេកទេស និងមានការសម្តែង បែបកំប្លែងសើចសប្បាយ ស្ទើរតែតាំងពីដើម រហូតដល់ចប់ ។

នៅក្នុងកម្មវិធីសម្ពោធ រឿង ”ក្រមុំ៣១ កំឡោះ៥២” នារោងភាពយន្ត Major Cineplex នៅយប់មិញនេះ ត្រូវបាន អគ្គនាយករបស់ផលិតកម្ម Rich Kid Media និង ប្រធានគ្រប់គ្រងផលិតករ បានឲ្យដឹងថា រឿងនេះគឺមានការចូលរួម សម្ដែងដោយតារាល្បីៗ ដូចជា លោក ទេព រិនដារ៉ូ, លោក សាវិន ហ្វីលីព,លោក អ៊ុក សុភឫទ្ធិ, អ្នកនាង ខ្ញុង, កញ្ញា បេនី យ៉ាំង, តារាថៃ Focus រួមជាមួយតារា ប្រុសស្រីល្បីឈ្មោះ ជាច្រើនដួងទៀត ។

ចំណុចពិសេសនៃ សាច់រឿងនេះគឺមាន បង្កប់អត្ថន័យ ទាក់ទងនិងការអប់រំ ហើយមានលាយឡំឈុតឆាក ស្នេហាបែបកំប្លែង វៃទាត់ធាក់ រវាងក្រមុំ៣១នាងខ្ញុង រួមជាមួយកំលោះ៥២ លោក ទេព រិនដារ៉ូ ។ ម្យ៉ាងទៀត ក្នុងសាច់រឿងទាំងមូល បានតម្រូវឲ្យតួ អ្នកនាងខ្ញុងជាអ្នកអូស ទាញមិត្តភក្តិឲ្យដើរ មករកផ្លូវល្អវិញ ដូចជាទៅធ្វើការ សំណង់ រត់តុ…ជាដើម ។

ហេតុដូច្នេះ ប្រសិនបើទស្សនិកជនចង់ដឹងថា អត្ថន័យសាច់រឿងទាំងមូល ក្នុងរឿង «ក្រមុំ៣១កំលោះ៥២» មានឈុតឆាកល្អ មើលយ៉ាងណា សុំកុំភ្លេចទៅទស្សនា និងគាំទ្រភាពយន្តរបស់ខ្មែរ ទាំងអស់គ្នាណា ដោយរឿងនេះបាន ចាប់ផ្តើមចាក់បញ្ចាំង ហើយនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ ៕