ទេព រិនដារ៉ូ ធ្លាប់ឈឺចាប់ រឿងស្នេហា រាងចាលលែង ចង់រៀបការ

ភ្នំពេញ៖ លោក ទេព រិនដារ៉ូ គឺជាតារាសម្តែង មួយរូបជើងចាស់ មួយរូបដែលល្បីឈ្មោះ ក្នុងវិថីសិល្បៈប្រមាណ ជិត២០ឆ្នាំមកហើយ ដោយមើលទៅសន្ទុះការងារសិល្បៈ លោកនៅតែមានប្រជាប្រិយភាព លេចធ្លោមិនស្រុតចុះ ទាល់តែសោះ ដោយឡែកបើយើងងាកមកមើល ជីវិតស្នេហាវិញ លោកហាក់ដូចជាមិន ជោគជ័យសោះ ដោយរហូតមកដល់ពេលនេះ លោកមានវ័យ៥២ឆ្នាំហើយ នៅមិនទាន់រកឃើញគូគ្រងជីវិតនៅឡើយ។

ពាក់ព័ន្ធទៅនឹងចម្ងល់របស់ ទស្សនិកជននេះ តារាសម្តែងជើងចាស់ ដែលទើបឆក់បាន ឱកាសសម្តែងជាតួឯកក្នុងរឿង" ក្រមុំ៣១ កំលោះ៥២" លោក ទេព រិនដារ៉ូ ប្រាប់អ្នកសារព័តមាន ក្នុងកម្មវិធីសម្ពោធរឿង "ក្រមុំ៣១កំលោះ៥២" នៅរោងភាពយន្ត Major Cineplex ថារហូតមកដល់ពេលនេះ លោកមានវ័យជ្រេ ហើយក៏លែង មានចិត្តចង់ គិតរឿងរៀបការអីទៀតទេ សម្រាប់លោករឿងរៀបការ ក្នុងជីវិតនេះហួសពេលហើយ។

តារាសម្តែងដែលមានវ័យ៥២ឆ្នាំរូបនេះ បានប្រាប់ពីមូលហេតុ ដែលលោកមិនចង់រៀបការថា « តាមពិតទៅខ្ញុំធ្លាប់រៀបការម្តងហើយ តែចំណងស្នេហានោះ បានបែកបាក់ទៅវិញ ដោយបន្សុលទុកស្នាមដំបៅ ការឈឺចាប់មួយសម្រាប់ជីវិតខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លាចរអាស្នេហា មិនចង់ឈឺចាប់ដោយសាររឿងស្នេហាទៀត » ។

តារាជើងចាស់ ដែលចាប់អាជីព សម្តែងតាំងពីតួឯក រហូតដល់តួឪពុករូបនេះ បានប្រាប់លាយឡំ សំណើចទៀតថា តាមពិតទៅកន្លងមក លោកក៏ធ្លាប់បើក ចិត្តមានសង្សារ ចង់ជ្រើសរើសនារីម្នាក់ មកធ្វើជាគូជីវិតដែល ប៉ុន្តែអារម្មណ៍របស់ លោកនៅតែខ្លាច ជួបស្នេហ៍ខកបំណង និងឈឺចាប់ទៀត ក៏សម្រេចចិត្តរស់នៅតែម្នាក់ឯងបែបនេះ   តែម្តងទៅ ។

តារាជើងចាស់រូបសង្ហា ដែលសារភាពថា ខ្លួនពោះម៉ាយរូបនេះ បានប្រកាសក្តែងៗថា ខ្លួនមិនចង់គិតរឿងរៀបការ មាន កូនពូនជាចៅអីទេ អ្វីដែលសំខាន់ សម្រាប់លោក គឺការងារសិល្បៈ ពោលដរាបណាលោក នៅមានកម្លាំង សម្តែង ហើយទស្សនិកជន នៅតែគាំទ្រលោកនឹងនៅតែ បន្តការសម្តែងរហូតដល់ចាស់ លោកនឹងប្រើជីវិត ជាមួយសិល្បៈ ដូចជាយាយម៉ែម៉ឺនអញ្ចឹង ៕

ទេព រិនដារ៉ូ ធ្លាប់ឈឺចាប់ រឿងស្នេហា រាងចាលលែង ចង់រៀបការ

ទេព រិនដារ៉ូ ធ្លាប់ឈឺចាប់ រឿងស្នេហា រាងចាលលែង ចង់រៀបការ

ទេព រិនដារ៉ូ ធ្លាប់ឈឺចាប់ រឿងស្នេហា រាងចាលលែង ចង់រៀបការ

ទេព រិនដារ៉ូ ធ្លាប់ឈឺចាប់ រឿងស្នេហា រាងចាលលែង ចង់រៀបការ