តារាសម្តែង Park Hee Soon និងនាង Park Ye Jin ជិតរៀបការ

កូរ៉េ៖ តារាសម្តែងជើងចាស់ លោក Park Hee Soon និងតារាសម្តែងវ័យ ៣៤ឆ្នាំ នាង Park Ye Jin នឹងរៀបការក្នុងពេល ឆាប់ៗខាងមុខនេះ ។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះថា តារាសម្តែងវ័យ៤៥ ឆ្នាំនិងមិត្តស្រីដែល ស្រលាញ់គ្នា ៥ឆ្នាំមកហើយនោះ បានសម្រេចចិត្តរៀបការ ក្នុងពេលឆាប់ខាងមុខនេះ ក្រោយ ចុះលិខិតអាពាហ៍ពិពាហ៍ កាលពីខែមិថុនា ឆ្នាំ២០១៥កន្លងទៅ ។ 

អ្នកតំណាងតារាសម្តែង Hee Soon ផលិតកម្ម King Kong Entertainment បានឲ្យដឹងថា “ក្រោយចុះលិខិតអាពាហ៍ពិពាហ៍ តារាសម្តែងទាំងពីរ Park Hee Soon និង Park Ye Jin ដូចប្តីប្រពន្ធរួចទៅហើយ តែយើងនៅមិនទាន់ដឹងថា អ្នកទាំងពីរនឹងរៀបចំពិធីមង្គល នៅពេលណាឲ្យប្រាកដនោះទេ” ។

តារាសម្តែងជើងចាស់ទាំងពីរ Park Hee Soon និង Park Ye Jin បានប្រកាសទំនាក់ទំនងស្នេហ៍ កាលពីឆ្នាំ២០១១ កន្លងទៅ កាលពួកគេធ្វើការ នៅផលិតកម្មតែមួយ ហើយក្រោយមកមាន ពាក្យចចាមអារាមថា អ្នកទាំងពីរបែកគ្នា ដោយ Ye Jin ប្តូរទៅផលិតកម្ម Jellyfish Entertainment តែមិនមែនជាការពិត ព្រោះពេលនេះអ្នកទាំងពីរ ជិតរៀបការហើយ ៕

តារាសម្តែង Park Hee Soon និងនាង Park Ye Jin ជិតរៀបការ

តារាសម្តែង Park Hee Soon និងនាង Park Ye Jin ជិតរៀបការ

តារាសម្តែង Park Hee Soon និងនាង Park Ye Jin ជិតរៀបការ