ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

 រាជ​ធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បត់​រថយន្ត​ឆ្លងផ្លូវ​អត់​បើកភ្លើង​ស៊ី​ញ៉ូ​ និង​ភ្លើង​បំភ្លឺ​ផ្លូវ​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់ ។ រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ​កាល​ពី​​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមករា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣​ ទល់មុខ​ខ្លោង​​ទ្វារ​វត្ត​ព្រៃ​ស្ពឺ ស្ថិត​នៅ​ភូមិ​ស្រែ​ជំរៅ​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ2K-5751 ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ-7262 ជិះ​គ្នា​២​នាក់ បើកបរ​ពី​ត្បូង​ទៅ​ជើង ៕