បទ​ថ្មី​របស់ CagePitch បង្ហាញ​វត្ត​មាន​នៅ​ Show Off

បទ​ថ្មី​របស់ CagePitch បង្ហាញ​វត្ត​មាន​នៅ​ Show Off

ក្រុម​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង CagePitch ​ដែល​ធ្លាប់​បាន​សាង​កេរ្តិ៍ឈ្មោះ​​តាម​រយៈ​បទ ​”ធ្លាប់​ទេ” បាន​ប្រាប់ ​Sabay នា​រាត្រី​ Show Off ថា​ បទ​ថ្មី​របស់​ពួក​គេ​នឹង​ចេញ​ជា​ផ្លូវ​​ការ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ហើយ។

 

ធីតា​ ដែល​ជា​ប្រធាន​ក្រុម​បាន​លើក​ឡើង​ថា ​”បទ​ថ្មី​ដែល​យើង​ត្រៀម​ចេញ​នោះ​មាន​ចំនួន​ពីរ​បទ​គឺ​បទ៖​”ស្នាម​ញញឹម”​​ និង​ “ព្រោះ​គេ​គ្មាន​បេះ​ដូង”ហើយ​ទាំង​ពីរ​បទ​នេះ​សុទ្ធ​តែ​ជា​​Original Songs“ ។

 

សង្ឃឹម​ថា ​មិត្ត​ៗ​យុវវ័យ​នឹង​គាំ​ទ្រ​បទ​ថ្មី​របស់​ពួកគេ​​ ចំណែក​ឯ​MV របស់​បទ​ “ធ្លាប់​ទេ”​ វិញនោះ CagePitch​ មិន​ទាន់​អាច​កំណត់​​រយៈពេល​ចេញ​ជា​ផ្លូវ​ការ​បាន​នៅ​​ឡើយ៕

 

តោះ…..!!! សាក​ស្ដាប់​បទ​ថ្មី​របស់ CagePitch​ ដែល​បាន​​បង្ហាញ​នៅ​តន្ត្រី Show Off​ ទាំង​អស់​គ្នា….!!!

 

 

បទ​ថ្មី​របស់ CagePitch បង្ហាញ​វត្ត​មាន​នៅ​ Show Off

អត្ថបទ៖ សាម៉ឺឌី